
ការប្រជុំរបស់ ម៉ាក អង់ថូនី និង គ្លីអូ ប៉ាត្រា (គូស្នេហ៍ក្នុងប្រវត្តិសាស្ត្រ) ខ្លក ខេន និង លូអ៊ីស (ស៊ុបភើមែននិងគូស្នេហ៍)
បិន និង ចីរី (ភាគហ៊ុនក្រុមហ៊ុនការេមដ៏ល្បីរបស់សហរដ្ឋអាមេរិក) គឺជាការជួបគ្នាដែលខ្ញុំចង់មានឱកាសបានចូលរួមណាស់
តែចំពោះការប្រជុំធុរកិច្ចភាគច្រើន ខ្ញុំបែរជារីករាយបើមិនបានចូលរួម តើមកពីហេតុអ្វី? តាមពិត គ្មាននរណាចូលចិត្តការប្រជុំ
នោះទេ។
តាមស្ថានភាពជាក់ស្តែង ពេលសិក្សាកត្តាបញ្ហានៃការប្រជុំ យើងនឹងឃើញការពិតពីរគឺ ទី១ អ្នកជំនួញចំណាយពេល
២/៣ ឬ ៣/៤ ក្នុងមួយថ្ងៃទៅលើការប្រជុំ និង ទី២ ធុរជនទាំងនេះមិនចង់ខាតពេលវេលានឹងការប្រជុំ។
ហេតុអ្វីបានជាយើងចំណាយពេលវេលាច្រើនទៅលើការប្រជុំ? ការប្រជុំជាពេលវេលាដែលយើងរួមគ្នានៅក្នុងក្រុមតែមួយ
ជាក្រុមមួយដាច់ដោយឡែក ជាក្រុមសមាជិកនៃផ្នែក ឬជាអ្នកចរចាដែលអង្គុយនៅផ្នែកម្ខាងទៀតនៃតុប្រជុំ។ អង្គប្រជុំ គឺជាទី
ដែលយើងប្រើដើម្បីដោះស្រាយបញ្ហា ធ្វើការសម្រេចចិត្ត និងសាងទំនុងចិត្តចំពោះគ្នា។ ដូច្នេះពេលមានកិច្ចប្រជុំ យើងគួរតែធ្វើ
ឲ្យអង្គប្រជុំនោះមានប្រសិទ្ធភាព មានប្រយោជន៍ មានផ្លែផ្កា និងមានភាពរីករាយតាមដែលអាចទៅបាន។
សៀវភៅដៃគូមួយក្បាលនេះនឹងជួយឲ្យការប្រជុំរបស់អ្នកទទួលបានផលដែលសក្តិសមនឹងការខំប្រឹងព្យាយាមនិង
ពេលវេលាដែលបាត់បង់ទៅ។ ចំណុចបញ្ហាដែលនឹងលើកឡើងមានដូចតទៅនេះ ៖
- ពិចារណា តើពេលណាគួរមានការប្រជុំ និងពេលណាគួរជៀសវាងការប្រជុំ។
- ការត្រៀមកិច្ចប្រជុំ ការរៀបចំកិច្ចជំនុំ និងកិច្ចការដែលត្រូវធ្វើក្រោយពីប្រជុំរួច។
- ទំហំអង្គជំនុំដែលសមស្រប និងការប្រើវិធាន ៨-១៨-១៨០០ ដែលជាគន្លឺះធ្វើឲ្យអ្នកជឿជាក់ថា ការប្រជុំរបស់អ្នកនឹង
សម្រេចផលទៅតាមការគ្រោងទុក។
- បញ្ហាដែលអាចកើតឡើងនៅចន្លោះការប្រជុំនិងវិធីដោះស្រាយ ដើម្បីអាចដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗ។
- គំរូរៀបវារៈប្រជុំ និងទម្រង់នៃការប្រជុំដែលជួយឲ្យអ្នកទទួលបានទិន្នន័យដែលត្រូវការយ៉ាងឆាប់រហ័សនិងងាយស្រួល
ដោយអ្នកអាចយកទៅប្រើចំពោះការប្រជុំរបស់អ្នកបានយ៉ាងល្អប្រសើរ។
ការប្រជុំទាំងនេះ នឹងធ្វើឲ្យកាប្រជុំរបស់អ្នកមានប្រសិទ្ធផលជាងមុន។ អ្នកមិនអាចចៀសវាងការចូលរួមប្រជុំបាន តែអ្នក
អាចធ្វើឲ្យកិច្ចប្រជុំមានភាពគួរឲ្យចាប់អារម្មណ៍ជាងមុន។
សូមចាប់ផ្តើមរៀបចំការប្រជុំដ៏ល្អប្រសើរ!
0 comments:
Post a Comment