Tuesday, June 30, 2015





             ទោះអំណាចនឹងមានគុណសម្បត្តិច្រើន មាន​គ្រោះភ័យច្រើន ជាពិសេសសម្រាប់មនុស្ស​ល្ងង់តែ​សម្រាប់​
បញ្ញាជន  ពួកគេតែងអាចកាន់និងប្រើអំណាចដើម្បីប្រយោជន៍ខ្លួនឯង ប្រយោជន៍សមូហ
ភាពបាន បើសិនបញ្ញាធ្វើ
ការបានជាបន្តបន្ទាប់ និងមិនបណ្តោយឲ្យអវិជ្ជាជ្រៀតជ្រែកចូលរហូតដល់
ខូចការនោះ។
             ការប្រើអំណាចដើម្បីវិវឌ្ឍផ្លូវចិត្តទាំងរបស់អ្នក និងអ្នកដទៃដែលពាក់ព័ន្ធអាចធ្វើបានដូច្នោះ ៖
            ប្រើអំណាចសាងបុណ្យបារមី ដូចជា ការជួយយកអាសា ការអត់ធ្មត់ និងនាំបញ្ញទៅរកការអនុវត្តជាក់-
ស្តែង ជាដើម។
            ប្រើអំណាចក្នុងផ្លូវវិជ្ជមានជាគោល ដូចជា អំណាចក្តីមេត្តា អំណាចបញ្ញា អំណាចធម៌ និងអំណាចបុណ្យ
ជាដើម។
            អំណាចក្នុងផ្លូវវិជ្ជមាននេះ កាន់តែប្រើកាន់តែលូតលាស់ក្នុងខណៈពេលដែលអំណាចក្នុងផ្លូវអវិជ្ជមានកាន់តែ
ប្រើកាន់តែសឹករេចរិល។
            ដូច្នេះ ជារៀងរាល់ថ្ងៃយើងត្រូវបើកអំណាចក្នុងផ្លូវវិជ្ជមាននៅក្នុងខ្លួនឲ្យធ្វើការជានិច្ច ទាំងក្តីមេត្តា បញ្ញា ធម៌
ការគោរព​ បុណ្យកុសល ឬផ្សេងៗទៀតដែលសន្សំមក។
            បើប្រើអំណាចក្នុងផ្លូវវិជ្ជមានប្រកបដោយរីករាយ គឺមានសេចក្តីសុខខ្លាំងណាស់  ហើយគ្រប់ភាគីដែលពាក់
ព័ន្ធក៏នឹងត្រេកអរ រីករាយ និងសប្បាយជាមួយគ្នាដែរ។
            លើកកម្ពស់គ្រប់គ្នាក្នុងទំនួលខុសត្រូវឲ្យកាន់តែចម្រើន បើអ្នកណាម្នាក់ទទួលអំណាចពីអ្នកដទៃ
ហើយរីកចម្រើននោះ  គេនឹងរីករាយធ្វើតាមដោយពេញចិត្ត  តែបើទទួលអំណាចពីអ្នកណាហើយ
ចុះខ្សោយ  គេនឹង ធាក់ចោលយ៉ាងលឿន។
            ព្រះសម្មាសម្ពុទ្ធទ្រង់ទូន្មានថា "ប្រសិនបើអ្នកនៅជាមួយអ្នកណាហើយធ្វើឲ្យធម៌ចម្រើន អធម៌ចុះថយ  ចូរ អ្នកនៅជាមួយអ្នកនោះចុះ  ទោះជាគេដេញ  បើអាចទៅរួចមិនគួរទៅទេ  តែបើអ្នកនៅជាមួយអ្នកណាហើយធម៌ចុះ
ខ្សោយអធម៌ចម្រើន  ចូរអ្នកជៀសវាងឲ្យឆ្ងាយ  ទោះជាគេអញ្ជើញឲ្យនៅ
ក៏មិនគួរនៅដែរ"
            ដូច្នេះ កុំទាន់អាលសប្បាយចិត្តពេលមានគេគោរពឬប្រគល់អំណាចឲ្យច្រើន... ក្នុងការឲ្យអំណាចនិងទទួល
ស្គាល់នោះ  គេក៏ផ្អើសេចក្តីសង្ឃឹមដែរថា នៅពេលអ្នកទទួលអំណាចហើយ នឹងនាំ
មកនូវផលល្អដល់ពួកគេផងដែរ។
            ដូច្នេះ ភារកិច្ចចម្បងរបស់អ្នកកាន់អំណាចពីការទទួលស្គាល់ទាំងឡាយគឺ  ត្រូវធ្វើឲ្យមនុស្សគ្រប់គ្នាដែល ពាក់ព័ន្ធកាន់ល្អប្រសើរឡើង។
            ភារកិច្ចចម្បងរបស់អ្នកកាន់អំណាចតាមមុខតំណែងទាំងឡាយគឺ ត្រូវធ្វើឲ្យភារកិច្ចសម្រេចដល់គោលដៅ
ឬល្អប្រសើរ។
            ដូច្នេះទើបអំណាចមិនមែនជាគ្រឿងអលង្ការ  តែជាឧបករណ៍ក្នុងការធ្វើការ។
            បើធ្វើមិនបានទេ  ចូរប្រគល់ឲ្យអំណាចទៅគេវិញ ដើម្បីឲ្យគេរកអ្នកផ្សេងៗ  ហើយខ្លួនយើងក៏នឹងមាន
សេរីភាព  មិនធ្វើឲ្យខូចសុខភាពចិត្ត និងមិនខូចមនុស្ស។
            បើចាំបាច់ត្រូវប្រើអំណាច  ចូរព្យាយាមសម្រេចអំណាចឲ្យបាន  ការសម្រេចអំណាច គឺការចូល
ដល់ធម្មជាតិពិត  ខ្លឹមសារ  ឬភាពនៅទីបំផុតរបស់អំណាចដូចជា ៖
            តាមធម្មជាតិ ​ អំណាចគឺជានាមធម៌គ្មានព្រំដែនកំណត់ ដូច្នេះនៅពេលចូលដល់ភាពគ្មានព្រំដែនកំណត់
របស់អំណាចហើយ  មិនត្រូវបារម្ភពីអំណាចទេ  តែត្រូវចែករំលែកអំណាច និងចែកចាយ
អំណាចទៅតាមភាព ស័ក្តិសមនឹងការទទួលខុសត្រូវ។
            អំណាចប្រៀបដូចជាប្រយោជន៍  បើឲ្យប្រយោជន៍ទៅអ្នកដទៃកាន់តែច្រើនដោយបញ្ញាឈ្លាសវៃ  ប្រយោជន៍របស់ខ្លួនក៏កាន់តែលូតលាស់ទៅតាមនោះដែរ។
            ដូច្នេះបើយើងឲ្យអំណាចអ្នកដទៃកាន់តែច្រើនតាមបែបប្រព័ន្ធ  អំណាចរបស់យើងក៏កាន់តែកើនឡើងតាមនោះដែរ។

0 comments:

Post a Comment