តើមានសញ្ញាណណាខ្លះដែលបញ្ជាក់ថា អ្នកគឺជាសហគ្រិនពិតប្រាកដ? នេះជាសំណួរសំខាន់ៗដែលអ្នកត្រូវចោទសួរខ្លួនឯងមុននឹងចូលប្រឡូកក្នុងកិច្ចការអាជីវកម្ម។ ដើម្បីបំបាត់មន្ទិលសង្ស័យខាងលើ សូមប្រិយមិត្ត ពិនិត្យមើលសញ្ញាណទាំង ៥ ខាងក្រោមនេះ ដែលបញ្ជាក់ថា អ្នកមិនមែនជាសហគ្រិនពិតប្រាកដនៅឡើយក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នក៖
១) បង្កើតអាជីវកម្ម តែគ្មានចក្ខុវិស័យលើអាជីវកម្ម
សហគ្រិនម្នាក់ដែលបានបោះជើងមួយជំហានចូលក្នុងអាជីវកម្មហើយ ផ្ទុយទៅវិញ គ្មានគោលដៅពិតប្រាកដលើការពង្រីក និង ពង្រឹងអាជីវកម្មរបស់ខ្លួនមិនខុសអីពីចូលទីលានប្រយុទ្ធហើយហុចដាវឲ្យគូសត្រូវចាក់ទេ។
២) ភ័យខ្លាចហួសហេតុលើអាជីវកម្មរបស់ខ្លួន
វាជាសញ្ញាណអវិជ្ជមានមួយដែលបញ្ជាក់ថា អ្នកមិនទាន់ក្លាយជាសហគ្រិននៅឡើយ ខណៈដែលភាពភ័យខ្លាចរបស់អ្នកក្នុងអាជីវកម្ម មានវត្តមានជ្រុលហួសហេតុខ្លាំងពេក។ នេះ ពេលខ្លះអាចធ្វើឲ្យអ្នកទម្លាក់ទង់ជ័យមុនពេលប្រយុទ្ធក៏ថាបាន។ រាល់ការអារម្មណ៍អោបទុកភាពភ័យខ្លាចនៅក្នុងខ្លួនវាមិនមែនជាដំណោះស្រាយក្នុងអាជីវកម្មនោះឡើយ តែវាស្ថិតនៅលើការហ៊ានប្រឈមមុខរបស់អ្នកដោយទំនុកចិត្តទៅវិញទេ ដែលជាជំហានឆ្ពោះទៅរកជោគជ័យបាន។

៣) មិនមានឆន្ទក្នុងការទទួលយកហានិភ័យ
សហគ្រិនដែលគេចវេសមិនព្រមទទួលយកហានិភ័យចំពោះមុខ នោះពិតជាគ្មានឱកាសក្លាយជាសហគ្រិនជោគជ័យពិតប្រាកដបានឡើយ ពីព្រោះថា ក្នុងមុខជំនួញអាជីវកម្មប្រៀបដូចជាការធ្វើដំណើរតាមសមុទ្រដែលជួនកាលមានព្យុះ មានភ្លៀង មេឃស្រឡះគឺជារឿងធម្មតា។ ជាការសំខាន់ អ្នកត្រូវដឹងពីមធ្យោបាយឆ្លងកាត់ឧបសគ្គទាំងនេះឲ្យកាន់តែច្រើនទើបកាន់តែល្អ។

៤) ព្យាយាមធ្វើកិច្ចការគ្រប់យ៉ាងដោយខ្លួនឯង
ជាការពិត សហគ្រិនគ្រប់រូបមានភារកិច្ច និងទំនួលខុសត្រូវផ្សេងៗនៅក្នុងអាជីវកម្មរបស់ខ្លួនដែលត្រូវធ្វើឲ្យអស់ពីសមត្ថភាព។ អ្នកត្រូវចេះជំនាញសំខាន់ៗជុំវិញអាជីវកម្ម ឬ បើជួលមនុស្សមកធ្វើការឲ្យអ្នក ត្រូវដឹងពីយុទ្ធសាស្ត្រស្វែងរកមនុស្សដែលមានសមត្ថភាពពិតប្រាកដ។ ផ្ទុយទៅវិញ បើអ្នកនៅតែគិតថា អ្នកដទៃគ្មានសមត្ថភាព ឬ មានតែអ្នកប៉ុណ្ណោះអាចធ្វើកិច្ចការគ្រប់មុខបាន នោះអាចបញ្ជាក់បានថា អ្នកគ្រាន់តែជាសហគ្រិនស្ទើរៗតែប៉ុណ្ណោះ មិនអាចឈោងចាប់យកភាពជោគជ័យបានឡើយ។

៥) មិនទទួលយកការផ្លាស់ប្ដូរ
ក្នុងដំណើរអាជីវកម្ម មិនខុសអីពីការធ្វើដំណើរនៅលើដងផ្លូវកាត់ព្រៃភ្នំនោះឡើយ ដែលអ្នកត្រូវឡើងទួល ចុះជម្រាល បត់ឆ្វេង បត់ស្តាំ ឬ ពេលខ្លះត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវកាត់ ធ្វើម៉េចឲ្យទៅដល់គោលដៅដែលអ្នកចង់បាន។ ការផ្លាស់ប្ដូរ ចេះបត់បែនតាមកាលៈទេសៈនៅក្នុងសង្គមនោះ នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកមានលក្ខណៈរស់រវើកបាន បើមិនដូច្នេះទេ កុំសង្ឃឹមថា អាចក្លាយជាសហគ្រិនពិតប្រាកដឲ្យសោះ៕

ប្រែសម្រួល៖ ខេវិន
0 comments:
Post a Comment