Monday, June 29, 2015


សិល្បៈ​សង្គ្រាម​ជា​យុទ្ធសាស្ត្រ​ជំនួញ​របស់​ជនជាតិ​ចិនប្រភព៖​ tweakyourbiz.com


អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​មូលនិធិ VIASA មាន​បទពិសោធន៍​ច្រើន​ឆ្នាំ នៅ​លើ​ទីផ្សារ​ផ្សេងៗ​គ្នា​ក្នុង​តំបន់​អាស៊ី​ បាន​ចែក​រំលែក​បទ​ពិសោធន៍​ដូច​ខាង​ក្រោម ពី​គំនិត​អ្នក​ជំនួញ​ចិន​ដែល​ខុស​ពី​ការ​គិត​របស់​អ្នក​ជំនួញ​អាមេរិក។

អាថ៌កំបាំង​ការ​ធ្វើ​ជំនួញ​

ជនជាតិ​ចិន​ផ្ដោត​លើ​ក​មុខមាត់ ព្រោះតែ​គោល​បំណង​មាន​ច្រើន។ ពេលខ្លះ ការ​ជួញដូរ​របស់​ជនជាតិ​ចិន ដើម្បី​កិត្តិយស ឬ​គ្រួសារ ចំណែក​ជន​ជាតិ​អាមេរិក​ផ្ដោត​លើ​ យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីផ្សារ​ជាចម្បង ។ អ្នក​ជំនួញ​អាមេរិក​តែង​គិត​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​ស្មោះត្រង់ និង​ស្មើ​ភាព​គ្នា ចំណែក​ជនជាតិ​ចិន​វិញ​តែង​មាន​ផ្លូវ​ដើរ​ផ្សេង ដូចជា​ប្រើ​ល្បិច ដើម្បី​ប្រជែង​យក​ឈ្នះ។

ក្រៅពី​ស្វែង​រក​ប្រាក់​ដោយ​ជំនួញ​របស់​ខ្លួន ជន​ជាតិ​ចិន​ចូលចិត្ត និង​ចង់​បាន​អ្នក​ក្បែរ​ខាង​គោរព​ខ្លួន ទោះជា​ពេលខ្លះ​ ​អាច​ខាត​បង់​ក្នុង​អាជីវកម្ម ប៉ុន្តែ​​អ្នក​​ជំនួយ​ចិន​​ជា​ប្រភេទ​មនុស្ស​តស៊ូ មិន​ងាយ​នឹង​បោះបង់ ឬ​បិទ​ទ្វារ​ឡើយ។

យុទ្ធសាស្ត្រ​ជំនួញ​របស់​ជនជាតិ​ចិន គឺ​សិល្បៈ​សង្គ្រាម (The Art of War ) ។ ជនជាតិ​នេះ​រៀន​ហើយ អនុវត្ត​យ៉ាង​លម្អិត​តែម្ដង​អំពី​សិល្បៈ​សង្គ្រាម ទៅ​ក្នុង​ជំនួញ។

ជន​ជាតិ​ចិន​ចូល​ចិត្ត​ធ្វើ​អាជីវកម្ម​បែប​ចម្លង​តៗ​គ្នា 

នៅ​តាម​ភូមិ តំបន់​នីមួយៗ បើ​ជនជាតិ​ចិន​ណា​ម្នាក់​ផលិត​បាន​ផលិតផល​អ្វី​មួយ មួយ​គ្រា​មក អ្នក​ផ្សេង​នៅ​ក្បែរ​គ្នា​នឹង​ផលិត​បាន​នូវ​ផលិតផល​ដូច​គ្នា​ទាំង​ស្រុង។ បញ្ហា​មិន​គោរព​​កម្មសិទ្ធិ​បញ្ញា ការ​ចម្លង​គ្នា ការ​ក្ស័យធន​ ឬ​ផលិត​ក្លែងក្លាយ​តែងតែ​ជា​បញ្ហា​ចោទ​ក្នុង​ប្រទេស​នេះ។



ទីផ្សារ​ចិន​ធំ​ទូលាយ និង​ស្មុគស្មាញ


វាយ​តម្លៃ​ពី​ទី​ផ្សារ​ចិន អ្នក​ជំនាញ​ខាង​លើ​ចាត់​ទុក​ថា ទីផ្សារ​ចិន​ធំ​ទូលាយ ស្មុគ​ស្មាញ ការ​ចែក​ចាយ​មិន​ស្មើ​ភាព​គ្នា។ អ្នក​មាន​កាន់​តែ​មាន​ឡើង ឯ​អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ ។ ការ​ប្រកួត​ប្រជែង​ទីផ្សារ​មាន​សភាព​តាន​តឹង អ្វី​អាច​ចេញ​ជា​ប្រាក់ ជនជាតិ​ចិន​​រីករាយ​​ចូលរួម​ជានិច្ច នេះ​ជា​បញ្ហា​បង្កើត​នូវ​ទំនិញ​ក្លែងក្លាយ និង​ផលិតផល​បន្លំ។

អាជីវកម្ម​ក្នុង​ស្រុក​ច្រើន​ទទួល​បាន​ការ​ការពារ​ពី​អាជ្ញាធរ​ប្រចាំ​តំបន់ ដូចនេះ​អ្នក​វិនិយោគ​បរទេស​តែង​ជួប​ការ​បញ្ហា ប៉ុន្តែ​ការ​លំបាក​នៃ​បញ្ហា​នោះ​អាច​ដោះស្រាយ​បាន បើ​អ្នក​វិនិយោគ​ក្រៅ​ប្រទេស​ចេះ​ទាក់ទង​មន្ត្រី​ក្នុង​ស្រុក ឬ​ពឹង​លើ​ឈ្មួញ​ប្រឹក្សា នោះ​បញ្ហា​ជំនួញ​មិន​សូវ​បញ្ហា​នោះ​ទេ។

តាម​គំនិត​របស់​អ្នក​ប្រឹក្សា​ធុរកិច្ច ទំនិញ​បរទេស​ចង់​ចូល​ប្រជែង​ទីផ្សារ​ចិន​ត្រូវ​តែ​ដឹង​ថា ទំនិញ​ខ្លួន​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជ្រែក​ចូល​និង​គ្រង់​គ្រង​ទីផ្សារ៕

0 comments:

Post a Comment