នៅពេលកន្លងមក TheBNEWS ធ្លាប់ចុះផ្សាយអត្ថបទមួយចំនួនជុំវិញបុគ្គលិកលក្ខណៈមួយចំនួនឬ ជំនាញជាច្រើនទៀតរបស់សហគ្រិនដែលត្រូវមានសម្រាប់ធ្វើឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ។ នោះគឺជាការលើកឡើងជាទូទៅមួយ តែអ្វីដែលជាបទពិសោធន៍ផ្ទាល់របស់ប្រធានក្រុមហ៊ុនល្បីៗ៥រូបលើការឲ្យ «និយមន័យសហគ្រិនជោគជ័យ» ខាងក្រោមនេះ អាចកាន់តែធ្វើឲ្យប្រិយមិត្តមានភាពប្រាកដប្រជាជាងមុន។
១) មហាសេដ្ឋីអង់គ្លេស លោក Richard Branson
តើអ្វីទៅជាសហគ្រិនជោគជ័យ? លោក Richard Branson មានប្រសាសន៍ថា ៖ «បុគ្គលម្នាក់កាន់តែសកម្មខ្លាំងឡើង និង កាន់តែអនុវត្ត គឺកាន់តែទទួលបានជោគជ័យ»។ ជាប្រធានក្រុមហ៊ុន Virgin Group របស់អង់គ្លេស មហាសេដ្ឋីរូបនេះសង្កត់ធ្ងន់ថា ការអនុវត្តលើការងារដែលខ្លួនពេញចិត្ត គឺជាចលករដ៏មានឥទ្ធិពលតែមួយគត់អាចដឹកនាំសហគ្រិនទាំងឡាយឆ្ពោះទៅរកភាពជោគជ័យបាន។

២) សេដ្ឋីនីអាមេរិក Sara Blakely
« សម្រាប់ខ្ញុំ និយមន័យសហគ្រិនជោគជ័យ គឺជាបុគ្គលដែលមានការព្យាយាមជាទីបំផុត និង ធ្វើឲ្យសមិទ្ធផលផុសចេញឡើង»។ នេះជាសម្ដីរបស់អ្នកស្រី Sara Blakely ស្ថាបនិកក្រុមហ៊ុនផលិតស្រោមជើងល្បីល្បាញរបស់អាមេរិក Spanx។ មានទ្រព្យសម្បតិ្ត១ ពាន់លានដុល្លារនៅក្នុងដៃ អ្នកស្រីបានមានប្រសាសន៍ថា ជោគជ័យអាចធ្លាក់នៅក្នុងដៃអ្នកណាម្នាក់ដែលក្លាហានហ៊ានប្រឈមមុខនឹងឧបសគ្គ និងហ៊ានទទួលយកបរាជ័យ ហើយម្នាក់នោះគឺជាមនុស្សដែលព្យាយាមក្រោកឈរឡើងវិញដើរទៅមុខបន្តមិនចេះរារែក។
៣) លោក Steve Jobs អតីតស្ថាបនិកក្រុមហ៊ុន Apple
លោក Steve Jobs បានកំណត់និយមន័យ «សហគ្រិនជោគជ័យ» ដូចច្នេះថា ៖« ខ្ញុំជឿជាក់ថា ភាពខុសប្លែកគ្នារវាងសហគ្រិនជោគជ័យ និង សហគ្រិនបរាជ័យ ស្ថិតនៅត្រង់ឃ្លាមួយដែលនោះ គឺការព្យាយាម»។

អតីតក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានពន្យល់ថា ការអនុវត្តដោយសកម្មលើគោលដៅរបស់អ្នកគឺដំណាក់កាលឆ្ពោះទៅរកភាពជោគជ័យមួយ តែសេចក្តីព្យាយាមពិតប្រាកដប្រកបដោយថាមភាព គឺជាដំណាក់កាលបន្ទាប់មួយទៀតដែលមិនអាចខ្វះបានសម្រាប់សហគ្រិន ត្រូវខ្ជាប់នៅក្នុងខ្លួនជានិច្ច។ លោកបានបន្ថែមថា ជោគជ័យនឹងផុសឡើងសន្សឹមៗរហូតដល់ចំណាយពេលជាច្រើនឆ្នាំ ទន្ទឹមនឹងការលះបង់កម្លាំងកាយ និង កម្លាំងប្រាជ្ញារបស់អ្នក។ អ្នកណាបោះបង់ អ្នកនោះបរាជ័យ។
៤) អ្នកស្រី Tori Burch ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ និង អ្នកជំនួញអាមេរិក
ជុំវិញនិយមន័យ «សហគ្រិនជោគជ័យ» អ្នកស្រី Tori Burch បានលើកឡើងដូច្នេះថា ៖«ប្រសិនបើជោគជ័យមានតែមួយគត់សម្រាប់មនុស្សគ្រប់គ្នា នោះមិនមែនជាភាពជោគជ័យនោះឡើយ។ ដូចគ្នានេះដែរ ចំណុចមួយដែលគ្រប់ការធ្វើដំណើររបស់សហគ្រិនមានជាទូទៅនោះ គឺមានផ្លូវដើរជាច្រើនអាចឈានឆ្ពោះទៅរកភាពជោគជ័យបាន»។

អ្នកស្រី Tori Burch បានផ្តល់តម្លៃខ្លាំងទៅលើជំនឿជឿជាក់ និងការខិតខំព្យាយាម គឺជាគុណតម្លៃតែមួយគត់មិនអាចកាត់ថ្លៃបានសម្រាប់សហគ្រិនទាំងអស់។ អ្នកស្រីបានបន្តថា បើ អ្នកតាំងខ្លួនជាសហគ្រិនមិនត្រូវបើកដៃឲ្យអ្នកដទៃឆក់យកឱកាសអាជីវកម្មរបស់អ្នកបានឡើយ ហើយបើមានមែននោះ អ្នកត្រូវមានជំនឿថា ផ្លូវដើរជាច្រើនទៀតអាចកើតមានសម្រាប់អ្នកឆ្ពោះទៅរកភាពជោគជ័យដូចគ្នានេះ។
៥) លោក Elon Musk ជាប្រធានក្រុមហ៊ុន SpaceX និង ជាប្រធានផ្នែកផលិតក្រុមហ៊ុនរថយន្តអាមេរិកTesla
លោក Elon Musk បានកំណត់និយមន័យ «សហគ្រិនជោគជ័យ» ភ្ជាប់ទៅនឹងខ្លួនលោកថា ៖« ខ្ញុំចូលចិត្តធ្វើអ្វីដែលធ្វើឲ្យពិភពលោកផ្លាស់ប្ដូរ»។ តាមរយៈប្រធានក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX រូបនេះ អាចនិយាយថាជាសហគ្រិនជោគជ័យ គឺនៅពេលដែលបុគ្គលម្នាក់នោះកាន់តែធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបន្តិចម្ដងៗជាវិជ្ជមាន ជាមួយនឹងថាមភាព និង មហិច្ឆតារបស់ខ្លួនប្រកបដោយសុទិដ្ឋិនិយមបង្កប់នៅក្នុងសេវាកម្ម ឬ ផលិតផលរបស់ខ្លួនដែលបម្រើឲ្យអតិថិជនទូទៅ៕

0 comments:
Post a Comment