លោកអ្នកពិតជាចង់ក្លាយជាអ្នកមាន មានប្រាក់វល់លានក្នុងដៃណាស់មែនទេ? ទាំងនេះជាអ្វីដែលមនុស្សគ្រប់រូប ក៏ដូចជាសហគ្រិនទូទៅមានបំណងប្រាថ្នា។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាអ្នកមាន ឬសហគ្រិនជោគជ័យម្នាក់? តើមានជំនាញអ្វីខ្លះ ដែលអ្នកចាំបាច់ធ្វើជាស្ពានឆ្ពោះទៅកាន់គោលដៅនេះ? ជុំវិញសំណួរទាំងនេះ The BNEWS នឹងលើកយកជំនាញគ្រឹះសំខាន់ៗចំនួន ៥ដែលជាមូលដ្ឋានសម្រាប់ចម្លងលោកអ្នកពីមនុស្សសាមញ្ញទៅជាសហគ្រិនអ្នកមានបាន ដែលមានដូចខាងក្រោមនេះ។
១) ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ (Financial Management Skills)
«ទម្លាប់ខុសគ្នារវាងអ្នកមាននឹងអ្នកក្រគឺថា អ្នកមានចូលចិត្តចំណាយប្រាក់ដើម្បីវិនិយោគ និង ចាយប្រាក់ដែលសល់ពីការសន្សំ ផ្ទុយពីអ្នកក្រដែលចូលចិត្តចាយប្រាក់ និង សន្សំប្រាក់បន្ទាប់ពីការចំណាយ»។ ដកស្រង់ចេញពីសៀវភៅ Rich Dad Poor Dad។

ជំនាញគ្រប់គ្រងហិរញ្ញវត្ថុនេះត្រូវបានគេមើលឃើញពិតជាមានសារសំខាន់ជាមូលដ្ឋានគ្រឹះធ្វើឲ្យលោកអ្នកអាចក្លាយជាអ្នកមាន។ បើគ្មានជំនាញមួយនេះ កុំស្រមើស្រមៃឲ្យសោះថា អ្នកអាចក្លាយជាអ្នកមានបាន។ អ្នកឈ្នះ ក្នុងល្បែងជាអ្នកមាន គឺជាអ្នកដែលដឹងពីវិធីសាស្ត្រនៃការស្វែងរកប្រាក់ចំណូល គ្រប់គ្រង និង បែងចែកហិរញ្ញវត្ថុ។
២) ជំនាញលក់ (Sales Skills)
«សមត្ថភាពលក់ គឺជាជំនាញទី១ក្នុងអាជីវកម្មរបស់ខ្លួន។ ប្រសិនអ្នកគ្មានជំនាញនេះទេ កុំខកចិត្តបើអ្នកមិនអាចក្លាយជាអ្នកគ្រប់គ្រងអាជីវកម្ម បាន។ ដកស្រង់ចេញពីសៀវភៅ Rich Dad Poor Dad។
«សមត្ថភាពលក់ គឺជាជំនាញទី១ក្នុងអាជីវកម្មរបស់ខ្លួន។ ប្រសិនអ្នកគ្មានជំនាញនេះទេ កុំខកចិត្តបើអ្នកមិនអាចក្លាយជាអ្នកគ្រប់គ្រងអាជីវកម្ម បាន។ ដកស្រង់ចេញពីសៀវភៅ Rich Dad Poor Dad។
សមត្ថភាពមួយដ៏សំខាន់ក្នុងចំណោមសមត្ថភាពផ្សេងទៀតរបស់សហគ្រិនគឺជំនាញលក់។ តែជារឿងមួយ គួរឲ្យសោកស្តាយដែលមនុស្សភាគច្រើនមិនចូលចិត្តជំនាញមួយនេះ។ ហេតុអ្វី? ពីព្រោះពួកគេក្លាយទទួលបានការបដិសេធន៍ពីអតិថិជនមកវិញ។ ទោះបីជាបែបនេះក្តី ភាពជាសហគ្រិន អ្នកមិនត្រូវចាត់ទុកបញ្ហានេះ ជារនាំងឧបសគ្គក្នុងអាជីវកម្មរបស់អ្នកនោះឡើយ ហើយត្រូវសំលៀងជំនាញមួយនេះឲ្យកាន់តែមុតបន្ថែមទៀតបានកាន់តែច្រើនកាន់តែល្អ។
៣) ជំនាញភាពជាអ្នកដឹកនាំ (Leadership Skills)
«មេដឹកនាំដ៏ឆ្នើមគឺជាបុគ្គលម្នាក់ដែលអាចដឹកនាំមនុស្សទូទៅឆ្ពោះទៅរកគោលដៅរបស់ខ្លួនប្រកបដោយភាពជឿជាក់។ មនុស្សដែលមានជំនឿលើខ្លួនឯង នឹងសម្រេចបានសមិទ្ធផលរបស់ខ្លួន»។ លោក Sam Walton មហាសេដ្ឋីអាមេរិកពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៨។

បញ្ហាប្រឈមមុខមួយរបស់សហគ្រិនដែលមានគំនិតកាន់តែខ្ពស់ និង មានគោលដៅហិរញ្ញវត្ថុកាន់តែធំគឺទំនួលខុសត្រូវ។ អ្នកត្រូវតែឈានមុខគេលើចំណុចនេះ ត្បិតអីមនុស្សទូទៅភ័យខ្លាចទៅនឹងកិច្ចការអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួន និងមិនយល់ព្រមទទួលយកភារកិច្ចរបស់អ្នកដោយងាយស្រួលនោះឡើយ ហើយពួកគេនឹងឈរនៅជ្រុងម្ខាងដាច់ដោយឡែកពីអ្នក។ ប៉ុន្តែអ្នកត្រូវចាំថា អ្នកអាចជោគជ័យដោយម្នាក់ឯងបាន ប៉ុន្តែអ្នកមិនអាចជោគជ័យលើគោលដៅធំៗដោយម្នាក់ឯងបានឡើយ។ ដូច្នេះភាពជាសហគ្រិន អ្នកគឺជាប្រធានក្រុមបាល់ទាត់ក្នុងទីលានប្រកួត។
៤) ជំនាញគណនេយ្យ (Accounting Skills)
«គណនេយ្យ គឺជាភាសាអាជីវកម្ម»។ Warren Buffett មហាសេដ្ឋីអាមេរិក។
កង្វះខាតជំនាញគណនេយ្យ គឺជាហេតុផលមួយទៀតដែលធ្វើឲ្យអ្នកពិបាកឈានឆ្ពោះក្លាយជាអ្នកមានបាន។ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ឬ ក្នុងជីវិតអ្នកយ៉ាងហោចណាស់អ្នកត្រូវដឹងជំនាញគណនេយ្យនេះ។ អ្នកត្រូវដឹងពីភាពខុសគ្នានៃទ្រព្យសកម្ម (Asset) និង ទ្រព្យអកម្ម (Liability ឬបំណុល) ប្រាក់ចំណេញដុល(Gross Profit ឬ ប្រាក់ចំណេញមិនទាន់ទូទាត់) និង ប្រាក់ចំណេញសុទ្ធ (Net Profitឬ ប្រាក់ចំណេញក្រោយពីការទូទាត់រួច)។ សំខាន់ជាងនេះទៅទៀត អ្នកត្រូវដឹងថា តើនៅពេលណាអ្នកត្រូវចំណាយ ឬ កាត់បន្ថយការចំណាយកាន់តែច្រើនជាងនេះ?

៥) ជំនាញវិនិយោគ(Investing Skills)
«ទិញនៅពេលមនុស្សគ្រប់គ្នាកំពុងតែលក់ និង គ្រប់គ្រងការលក់នៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែទិញ»។ នេះមិនមែនជាពាក្យស្លោកមួយដ៏គួរឲ្យចាប់អារម្មណ៍នោះឡើយ។ ប៉ុន្តែ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យការវិនិយោគមួយទទួលបានជោគជ័យ»។ J. Paul Getty ជាមហាសេដ្ឋីអាមេរិក។

មិនថា អ្នកពូកែ ឬ ក៏សមាជិកក្នុងក្រុមរបស់អ្នកឆ្លាតយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនឈោងឆក់យកឱកាសល្អមួយបានទាន់ពេលវេលាទេនោះ នេះក៏មិនប្រាកដថា អ្នកជាសហគ្រិនជោគជ័យនោះដែរ។ ដូច្នេះ ពេលខ្លះអ្នកអាចគ្រាន់តែហុចដាវឲ្យសហគ្រិនផ្សេងទៀតសំលៀងដាវឲ្យអ្នកចាក់ ក៏អាចធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យបានដែរ។
ប៉ុន្តែខណៈដែលមានឧបសគ្គមួយចំនួនបានលង់ខ្លួននៅក្នុងឱកាសទាំងនោះ អ្នកត្រូវចោទសួរខ្លួនឯងថា តើអ្នកប្រាប់ពីឱកាសវិនិយោគដ៏ល្អទៅមនុស្សគ្មានសមត្ថភាពម្នាក់ដោយរបៀបណា? តើអ្នកអាចកំណត់អត្តសញ្ញាណពីក្រុមមនុស្សមានសមត្ថភាព និង អសមត្ថភាពដោយរបៀបណា? តើអ្នកអាចប្រែក្លាយឧបសគ្គសម្រាប់លើកទឹកចិត្តការវិនិយោគដោយរបៀបណា? តើអ្វីទៅជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ការវិនិយោគ? តើកាលៈទេសៈណាទើបជាពេលវេលាដ៏ល្អសម្រាប់ទិញ និងលក់? តើអ្នកអាចកំណត់ពីទំនោរនៃតម្រូវការរបស់អតិថិជនដោយរបៀបណា? ទាំងនេះ គឺជាសំណួរសំខាន់ៗដែលអ្នកត្រូវដឹង។
ជាការក្រើនរំលឹកដល់ប្រិយមិត្ត ក៏ដូចជាសហគ្រិនទាំងឡាយ ដើម្បីក្លាយជាសហគ្រិនមួយរូបប្រកបដោយភាពជោគជ័យក្លាយជាអ្នកមានប្រាក់ស្តុកស្តម្ភសម្រាប់ខ្លួនឯង លោកអ្នកត្រូវការជំនាញជាច្រើនទៀតដែលកំពុងមានសក្តានុភាពនៅពេលបច្ចុប្បន្ន។ ប៉ុន្តែលោកអ្នកត្រូវចាំថា ជំនាញសំខាន់ៗទាំង៥ខាងលើនេះ ពិតជាចាំបាច់ និងសំខាន់បំផុតសម្រាប់អ្នក ក្លាយជាអ្នកមានបាន៕
0 comments:
Post a Comment