Tuesday, June 30, 2015






        មនុស្សភាគច្រើនតែងតែចង់ដឹងថា ដើម្បីក្លាយទៅជាសេដ្ឋីគេត្រូវមានអ្វីខ្លះ? មានដើមទុនធំឬមាសរាប់គីឡូ? មានបក្សពួក
ខ្សែស្រឡាយ? មានសញ្ញាប័ត្រខ្ពស់? បើយើងពិចារណាតាមឧទាហរណ៍ដ៏ងាយ  សម្រាប់បងប្អូនខ្មែរយើងដែលរួចរស់ផុតពី
សម័យ ប៉ុលពត កាលឆ្នាំ ១៩៧៩ យើងនឹងឃើញថា បងប្អូនយើងសម័យនោះ សល់តែជីវិត និងបាតដៃទទេដូចៗគ្នា (ទោះបី
អ្នកខ្លះមានសេសសល់បន្តិចបន្តួច តែក៏មិនមានច្រើនអ្វីប៉ុន្មានដែរ)។ លុះពេលយើងប្រៀបធៀបអ្នកទាំងនោះក្នុងសម័យសព្វថៃ្ង
 យើងក៏បានឃើញយ៉ាងប្រត្យក្សថា ឋានៈជីវភាពរបស់គាត់មានការប្រែប្រួលខុសៗគ្នា។
        យើងសង្កេតឃើញថា ពេលដែលចាប់ផ្តើមប្រកបរបររកស៊ីមនុស្សម្នាក់ៗមិនបានគិតដូចគ្នានោះទេ។ អ្នកខ្លះសុំប្រាថ្នា​ឲ្យ​
បានត្រឹមតែមានប្រាក់ចាយសមរម្យល្មម នោះក៏ជាការគ្រប់គ្រាន់ហើយ ខ្លះទៀតប្រាថ្នាសុំឲ្យបានច្រើនបន្តិច ដើម្បីបានដើរលេង
ទៅក្រៅប្រទេស  ឬ ខ្លះទៀតក៏ប្រាថ្នាឲ្យខ្លួនក្លាយទៅជាសេដ្ឋី ដែលមានចាប់តាំងពីសេដ្ឋីថ្នាក់ធម្មតា​រហូត​ដល់អភិមហាសេដ្ឋី
អីអញ្ចឹងទៅ។
        កាលបើយើងពិចារណាអំពីការអប់រំផ្លូវចិត្តរបស់យើងតាំងពីតូចៗមក យើងតែងតែសង្កេតឃើញថា មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន
ការអប់រំបីបាច់ថែរក្ថា បានបំពាក់បំប៉នយើងមកខាងផ្លូវអវិជ្ជមានជាច្រើនធ្វើឲ្យយើងយល់ច្រឡំថា សេដ៌្ឋី គឺជាសិទ្ធិរបស់អ្នកដទៃ
មិនមែនជាសិទ្ធិរបស់យើងទេ ដូចក្នុងប្រយោគខ្លះដែលពោលថា មិនបាច់ស្រមើស្រមៃនាំតែខាតពេលគិតឥតប្រយោជន៍ទេ ឬ
យើងគ្មានវាសនាទេកូន ឬក៏និយាយថា ត្រូវទទួលស្គាល់ការពិតផង...  ដែលសុទ្ធតែជាប្រយោគជំរុញឲ្យយើងត្រូវចុះចាញ់មុន
ប្រយុទ្ធនោះឯង។
        គឺដោយសារតែបរិយាកាសអវិជ្ជមានទាំងឡាយនោះហើយ ដែលជាឧបសគ្គដ៏សំខាន់  រារាំងទប់ស្កាត់យើងឲ្យគិតនិង
ប្រព្រឹត្តអ្វីៗតាមបែបផែនដដែលៗ តាមតែអ្វីដែលធ្លាប់ធ្វើពីមុនមកដូច្នោះទៅ។  ជាច្រើនដងណាស់ ដែលមានអ្នកដទៃបានប្រាប់
ដល់អ្នកថា មិនបាច់ខំស្រមើស្រមៃធ្វើអីទេ ឯងត្រូវទទួលស្គាល់ការពិតផង!...?  ហេតុនេះហើយទើបមានមនុស្សដ៏តិចតួច
ប៉ុណ្ណោះ ដែលអាចលោតផ្លោះរបងចូលទៅដល់ពិភពរបស់សេដ្ឋីបាន។
        តើដោយហេតុអស្ចារ្យអ្វីទៅ?  គឺគ្មានហេតុអស្ចារ្យអ្វីដែលមនុស្សសាមញ្ញធម្មតាធ្វើមិនបាននោះទេ...  គ្រាន់តែអ្នកទាំងអស់
នោះគេមិនព្រមទទួលយកពាក្យបណ្តាសាអវិជ្ជមានរបស់មជ្ឈដ្ឋានជុំវិញនេះ ដូចបងប្អូនត្រកូល រ៉ៃត៍ ដែលនិយាយថា មេឃ
មិនមែនជាកម្មសិទ្ធិរបស់ពួកបក្សាបក្សីឯងទាំងអស់ទេ!... មនុស្សា​ក៏​មាន​សិទ្ធិ​លើ​មេឃ​ដូច​ពួក​ឯង​ដែរ!។ គឺ​ដោយ​ប្រយោគ
មិន​ទទួល​យក​បណ្តាសា នេះហើយដែលធ្វើឲ្យមនុស្សផលិតយន្តហោះបានប្រើរហូតមកដល់សព្វថៃ្ងនេះ។
        គ្រប់ការប្រកួតកីឡាផ្សេងៗ គ្រប់អាជីវកម្មផ្សេងៗ គ្រប់សមរភូមិសង្រ្គាម... បើយើងទទួលស្គាល់ការចុះចាញ់ឬមួយបើ
យើងគ្មាន ជំនឿ ថានឹងឈ្នះទេនោះយើងពិតជាចាញ់ដោយមិនបាច់សង្ស័យឡើយ។
        ការក្លាយខ្លួន​ទៅជាអ្នកមានឬជាមហាសេដ្ឋីក៏ដូច្នោះដែរ  អ្នកចាំបាច់ត្រូវតែមានពាក្យមួយម៉ាត់នៅក្នុងវិញ្ញាណរបស់ខ្លួន
គឺពាក្យថា ជំនឿ នេះឯង។
        ស្តាប់ទៅវាហាក់ដូចជាងាយពេក គ្រាន់តែជឿវាមានទៅពិបាកស្អី? តែសុំកុំយល់ច្រឡំនឹងពាក្យជឿនៅលើបបូរមាត់ជាមួយ
នឹងពាក្យ ជឿនៅក្នុងវិញ្ញាណ ពីព្រោះការគ្រាន់តែឆ្លើយថាជឿ ពុំមែនចប់រឿងនោះទេ។  អ្នកត្រូវរកឲ្យឃើញវិធី​អ្វីដែលនាំឲ្យខ្លួន
មានជំនឿយ៉ាងពិតប្រាកដ។ មហាសេដ្ឋីធំៗជាច្រើនចាប់ផ្តើមដោយការជឿជាក់ថា ថៃ្ងណាមួយពួកគេត្រូវតែក្លាយជាអ្នកមាន
និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។  អ្នកត្រូវធ្វើឲ្យមានជំនឿថា ខ្លួននឹងអាចក្លាយទៅជាសេដ្ឋីបានដោយងាយ ងាយជាងអ្វីដែល
អ្នកគិតទៅទៀត។
        តាមពិត មានឱកាសល្អៗជាច្រើនកើតឡើងចំពោះលោកអ្នកជារៀងរាល់ថៃ្ង គ្រាន់តែអ្នកចេះតែបណ្តោយឲ្យវាបានត្រឹមតែ
ឆ្លងកាត់ រួចហើយក៏ឲ្យរបូតចេញទៅវិញដោយមិនបានធ្វើឲ្យវាកើតជារូបជារាងឡើង។

រឿងអត្ថបទល្អៗផ្សេងទៀត ដែលមាននៅក្នុងសៀវភៅនេះ ៖
- តើត្រូវចាប់ផ្ដើមពីចំណុចណា?
- កំណប់មាសនៅក្នុងខ្លួន
- សម្រេចចិត្តឲ្យបានត្រឹមត្រូវ
- ការងារ សំខាន់ជាងអ្វីៗទាំងអស់
- ត្រូវប៉ិនប្រសប់ក្នុងមុខជំនាញរបស់ខ្លួន
- ភាពអច្ឆរិយទៅរកគោលដៅ
- កំណត់យុទ្ធសាស្រ្តអនុវត្តន៍
- ហាត់ធ្វើការឲ្យមានប្រសិទ្ធភាព
- ចិត្តសាស្រ្តអំពីមនុស្ស
- កាដូបន្ថែមដើម្បីជោគជ័យ

0 comments:

Post a Comment