មានក្រុមហ៊ុនមិនតិចឡើយ ជាពិសេសអាជីវកម្មថ្មីថ្មោងដែលបានដំណើរការរកស៊ីមិនទាន់បានប៉ុន្មានខ្យល់ផង ស្រាប់តែទន់ជង្គង់ដួលរលំងើបមិនរួច រកតែច្រកផ្លូវស្តាឲ្យរស់ឡើងវិញគ្មាន។ នេះហើយជាលទ្ធផលអាក្រក់មួយដែលសហគ្រិនគ្រប់រូបមិនចង់ជួបប្រទះ។ វាពិតជាមានមូលហេតុនៅពីក្រោយភាពបរាជ័យនេះ ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកអស់លុយទាំងមិនទាន់បានប្រាក់ចំណេញមកវិញផង។
សូមស្វែងយល់ពីមូលហេតុសំខាន់ៗខាងក្រោមនេះដែលត្រូវបានគេមើលឃើញជាទូទៅថា ជាឫសគល់នៃការធ្វើឲ្យសហគ្រិនអស់លុយធ្វើអាជីវកម្ម។
១) ធ្វើបញ្ជីទិញលក់មិនបានត្រឹមត្រូវ
នៅពេលដែលផលិតផលរបស់អ្នកអាចវាយលុកនៅលើទីផ្សារបានហើយ ហើយអាចទទួលចំណូលមកវិញពីអតិថិជនបាន នោះគឺជាសញ្ញាណល្អមួយបញ្ជាក់ថា អាជីវកម្មរបស់អ្នកកំពុងបោះជំហានទៅមុខ។ ប៉ុន្តែ នៅមានករណីមួយដែលធ្វើឲ្យអ្នកខាតបង់ទាំងមិនដឹងខ្លួន នោះគឺការធ្វើបញ្ជី ឬកត់ត្រាការទិញលក់មិនបានត្រឹមត្រូវ។ នៅពេលដែលបញ្ជី ទិញលក់នៅមានចន្លោះប្រហោង ហើយវិក័យប័ត្រប្រាក់ទូទាត់របស់អតិថិជនក៏មិនបានកត់ត្រាត្រឹមត្រូវដែរ នេះគឺមិនខុសអីយកលុយទៅចោលទទេៗរុញអាជីវកម្មឲ្យធ្លាក់ទឹកនោះឡើយ។

២) អសកម្មក្នុងការប្រមូលប្រាក់ជំពាក់មកវិញពីអតិថិជន
ផលិតផលរបស់អ្នក បានដាក់លក់យ៉ាងមមាញឹកនៅលើទីផ្សាររហូតដល់ទទួលបានគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន ខណៈបញ្ជីទូទាត់តម្លៃនៃការជំពាក់របស់អតិថិជនវិញ បានធ្វើឡើងយ៉ាងត្រឹមត្រូវ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នេះនៅតែជាបញ្ហាធ្វើឲ្យក្រុមហ៊ុនអ្នកដួលរលំ ប្រសិនបើអ្នកមិនបានប្រមូលប្រាក់ជំពាក់របស់អតិថិជនទាំងនោះឲ្យបានទាន់ពេលវេលាគ្រប់តាមចំនួនទេនោះ។ វិធីសាស្ត្រដ៏ប្រសើរដើម្បីស្តាស្ថានការណ៍នេះ ឡើងវិញ គឺត្រូវប្រមូលលុយដែលអតិជនជំពាក់ឲ្យបានគ្រប់ចំនួនដូចមាននៅក្នុងបញ្ជីឬ វិក្កយបត្រជំពាក់ប្រាក់របស់អ្នក ព្រោះវាជាផ្នែកមួយនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងក្រុមហ៊ុនអ្នក។

៣) ថ្លៃផលិតខ្ពស់ជាងតម្លៃលក់
ការស្រាវជ្រាវទីផ្សារធ្វើបានល្អិតល្អន់ ការលក់ផលិតផលដំណើរការល្អជាធម្មតា តែនៅពេលដែលងាកមកមើលតម្លៃលក់ផលិតផលវិញបែរជាថោកជាងថ្លៃផលិត។ តើនេះមិនធ្វើឲ្យអាជីវកម្មរបស់អ្នកដួលរលំទេឬ? ស្ថានការណ៍ទីផ្សារពិតជាមានការប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ហើយវាជារឿងកម្រដែលតម្លៃផលិតផល ឬ សេវាកម្មនានានៅលើទីផ្សារចុះថោកជាងមុន ជាពិសេសគឺនៅពេលថ្លៃដើមឡើងថ្លៃ។ អ្នកត្រូវធ្វើការស្រាវជ្រាវ ឬពិនិត្យទៅលើបច្ចុប្បន្នភាពថ្លៃដើមទីផ្សារឱ្យគ្រប់ពេលវេលាដើម្បីងាយស្រួលក្នុងការដំឡើងថ្លៃផលិតផលកុំឱ្យទាបជាងថ្លៃដើម។

បើអ្នកនៅតែរក្សាតម្លៃផលិតផលរបស់អ្នក ខណៈដែលការចំណាយកាន់តែកើនឡើង នោះវាមិនមែនជារឿងចៃដន្យនោះឡើយដែលក្រុមហ៊ុនអ្នកនឹងត្រូវដាច់ដង្ហើម។ ជៀសវាងបញ្ហានេះ ពិនិត្យមើលបញ្ជីចំណាយរបស់អ្នកឡើងវិញ ដើម្បីកំណត់ថា តើអ្នកគួរតែលក់ផលិតផលក្នុងតម្លៃប៉ុន្មានដើម្បីអាចទូទាត់ទៅនឹងការចំណាយបាន?
៤) កង្វះខាតត្រួតពិនិត្យលើការចំណាយ
កង្វះខាតនៃការត្រួតពិនិត្យប្រាក់ចំណាយនីមួយៗដូចជា ចំណាយលើការផលិត បុគ្គលិក ឬ សម្រាប់ស្រាវជ្រាវទីផ្សារជាដើម មិនបានត្រឹមត្រូវ នឹងធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការលើការគ្រប់គ្រងហិរញ្ញវត្ថុដែលនោះគឺជាផ្លូវតែមួយគត់គឺដួលរលំ។ អ្នកអាចស្វែងយល់ថា តើអ្នកបានចំណាយប្រាក់អស់ប៉ុន្មាន? តើអ្វីទៅជាការចំណាយធំបំផុតរបស់អ្នក? តើអ្នកទទួលបានប្រាក់ចំណូលប៉ុន្មានមកវិញ? ការរកឃើញចម្លើយទាំងនេះ នឹងធ្វើឲ្យអ្នកអាចត្រៀមខ្លួនរួចរាល់ក្នុងការកំណត់ការចំណាយ និង តម្លៃផលិតផលឲ្យមានប្រសិទ្ធភាព ជៀសវាងការខាតបង់ គ្មានប្រាក់បើកអាជីវកម្មបន្ត៕

0 comments:
Post a Comment