Monday, June 29, 2015



ការ​លាត​ត្រដាង​ពី​បញ្ហា​ប្រាក់​ខែ​របស់​បុគ្គលិក​គឺ​ជា​រឿង​រសើប​របស់​ក្រុម​ហ៊ុន​ភាគច្រើន​ប្រភព៖​ news.com.au

ការ​លាត​ត្រដាង​ពី​បញ្ហា​ប្រាក់​ខែ​របស់​បុគ្គលិក​គឺ​ជា​រឿង​រសើប​របស់​ក្រុម​ហ៊ុន​។ ​បុគ្គលិក​មួយ​ចំនួន​តូច​ចូល​ចិត្ត​តែ​សួរ​​គ្នា​​ពី​រឿង​ប្រាក់​ខែ​ ឬ​ក៏​ប្រាក់​ដែល​​រក​បាន​ពី​ប្រភព​ផ្សេង​ៗ​​​ជា​ពិសេស​អ្នក​ដែល​មិន​រក​ប្រាក់​បាន​ច្រើន​។​ រីឯ​ក្រុម​ហ៊ុន​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​ពិភព​លោក​តែង​តែ​នាំ​គ្នា​បិទ​បាំង​ពី​រឿង​ប្រាក់​ខែ​បុគ្គលិក​របស់​ខ្លួន​ជា​ពិសេស​ប្រាក់​ខែ​បុគ្គលិក​មាន​តួនាទី​ខ្ពស់​ៗ​។



កាល​ដែល​ក្រុម​ហ៊ុន​ចូល​ចិត្ត​លាក់​បាំង​ប្រាក់​ខែ​ដូច្នេះ​ ក៏​ព្រោះ​តែ​មាន​បំណង​ពីរ​គឺ ​​មាន​ប្រយោជន៍​ដល់​ខ្លួន ​​និង​បញ្ចៀស​ការ​ច្រណែន​ពី​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុន​។ ប៉ុន្តែ​ការ​លាក់​បាំង​ប្រាក់​ខែ​ក៏​នាំ​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់​ដែរ​ ព្រោះ​បុគ្គលិក​ខ្លះ​នៅ​ពេល​ដឹង​ថា បុគ្គលិក​​​​​ណា​​អាច​ទទួល​ប្រាក់​ខែ​លើស​ខ្លួន​នោះ នាំ​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ល្អ​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ​តួនាទី​ខ្លួន​។



តួយ៉ាង​អ្នក​ស្រី​ Jill Abramson ជា​និពន្ធ​នាយក​កាសែត​ the New York Time បាន​ដឹង​ពី​អ្នក​កាន់​តំណែង​មុន​អាច​ទទួល​ប្រាក់​ខែ​ច្រើន​ជាង​ខ្លួន​ ក៏​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​នឹង​រឿង​នោះ​ ហើយ​ក៏​ត្រូវ​គេ​បណ្ដេញ​ពី​ការ​ងារ​ដោយ​សារ​តែ​អ្នក​ស្រី​បាន​សួរ​នាំ​ពី​រឿង​ប្រាក់​ខែ​នោះ​ដែរ​។​ ប៉ុន្តែ​​គេ​​សង្កេត​ឃើញ​ថា ​នៅ​ពេល​បុគ្គលិក​ណា​អាច​​រក​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន​បាន​ច្រើន​ បញ្ហា​ប្រាក់​ខែ​របស់​បុគ្គលិក​នោះ​តែង​តែ​មាន​ការ​លាក់​បាំង​ជា​សម្ងាត់​។

​​​​នៅ​បស្ចិមប្រទេស​​​ ​ការ​លាក់​បាំង​ពី​រឿង​ប្រាក់​ខែ​ជា​ទូទៅ​គឺ​​​គេ​ចាត់​ទុក​ថា​ ​ជា​​គំនិត​អាក្រក់​ចំពោះ​អង្គការ​ ឬ​ក៏​ស្ថាប័ន​ណា​មួយ។ ទង្វើ​នេះ​វា​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ឲ្យ​ក្រុម​ហ៊ុន​រីក​​ចម្រើន​​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្ទៃ​ក្នុង​ថែម​ទៀត​ផង​។ ម្យ៉ាង​ទៀត ​ការ​បិទ​បាំង​ប្រាក់​ខែ​នេះ​ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ស្ត្រី​ផង​ដែរ​នៅ​ពេល​ពួកគេ​ចង់​ស្នើ​សុំ​ដំឡើង​ប្រាក់​ខែ​តែ​មិន​អាច​ដំឡើង​ឲ្យ​បាន ខណៈ​បុរស​ស្នើ​សុំ​ដំឡើង​ ​ក្រុម​ហ៊ុន​លួច​ដំឡើង​ឲ្យ​ដោយ​ស្ងាត់ៗ​នោះ។

ផ្ទុយ​មក​វិញ ​ការ​លាក់​បាំង​ប្រាក់​ខែ​នេះ​ក៏​ជា​វិធី​ល្អ​មួយ​សម្រាប់​ឲ្យ​អ្នក​គ្រប់​គ្រង​វាយ​តម្លៃ​លើ​ស្នា​ដៃ​ការ​ងារ​របស់​បុគ្គលិក​ម្នាក់ៗ​ ព្រោះ​នៅ​ពេល​អ្នក​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ផ្ដល់​ប្រាក់​ខែ​ដល់​បុគ្គលិក​អ្នក​ប៉ុន្មាន​នោះ គឺ​អ្នក​ចង់​ឲ្យ​មាន​តម្លា​ភាព​តាម​តែ​អាច​ធ្វើ​ទៅ​បាន?​

​​​​​ចុះ​មិត្ត​អ្នក​អាន​វិញ​ គិត​ថា​ គួរ​តែ​បង្ហាញ​​ប្រាក់​ខែ​របស់​បុគ្គលិក​ទេ?​

0 comments:

Post a Comment