Tuesday, June 30, 2015




នៅលោកខាងលិច
គេយល់ថា ការសម្ដែងអាកប្បកិរិយាត្រង់ៗ គឺជាភាពក្លាហាន
ដែលបណ្ដាលឲ្យមានការប៉ះទង្គិច ដោយសារតែការខ្វែងគំនិតគ្នា
រហូតធ្វើឲ្យរង្គោះរង្គើដល់ទំនាក់ទំនង ហើយក៏បែកបាក់គ្នា។
នៅលោកខាងកើតគេប្រកាន់ថា ការសម្ដែងអាកប្បកិរិយាត្រង់ភ្លឹង គឺជាការខ្វះសុជីវធម៌
ទើបមនុស្សជាច្រើន ត្រូវខាំមាត់សង្កត់ចិត្ត
ដែលនាំឲ្យ តឹងទ្រូងស្ទើរប្រេះ និយាយមិនចេញ
ឬ ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង។
គំនិតសកល
ការសម្ដែងអាកប្បកិរិយា គឺជាលក្ខណៈធម្មជាតិរបស់មនុស្ស
ដែលយើងអាចគ្រប់គ្រង និងកែច្នៃឲ្យល្អបាន។
ការសម្ដែងអាកប្បកិរិយាបានល្អ នឹងនាំឲ្យកើតក្ដីសុខ និងក្ដីចម្រើន។
ការសម្ដែងអាកប្បកិរិយាមិនបានល្អ នឹងនាំមហន្តរាយមកដល់ខ្លួន។

រឿងអត្ថបទល្អៗផ្សេងទៀត ដែលមាននៅទីនេះ ៖
- ក្ដីព្យាយាម
- ភាពជោគជ័យ
- អំណាច
- ការប្រកួតប្រជែង
- បច្ចេកវិទ្យា
- គុណសម្បត្តិ
- ទស្សនគតិ
- ការច្នៃប្រឌិត
- ការលើកតម្កើង
- ការចិញ្ចឹមកូន

0 comments:

Post a Comment