
ថាម៉េច? អ្នកប្រហែលជាចង់សួរ អ្នកមិនដែលដឹងមកពីមុនថាមានច្បាប់ស្មារតីដែលទាក់ទងនឹងភាពមានបាននេះឡើយ។
មានច្បាប់ដែលថានេះមែន និងថែមទាំងជាច្បាប់ដ៏មានថាមពលដែលមិនអាចនឹកស្មានដល់ទៀតផង។ បើសិនអ្នកល្មើស
នឹងច្បាប់ទាំងនោះ អ្នកពិតជាប្រឈមនឹងការដាច់យ៉ៃ តែបើសិនអ្នកប្រតិបត្តិតាម លុយកាក់នឹងហូរចូលមកដូចចាក់ទឹក។
ដំបូងអ្នកត្រូវរៀនថា ប្រសិនបើចង់ធ្វើជាសេដ្ឋីឡឺកឺ អ្នកត្រូវតែ ប្តូរគំនិតរបស់អ្នកឲ្យបញ្ច្រាស់ទិស។ ចំណែកបន្ទាប់មក
អ្នកនឹងត្រូវរៀនពីវិធី ប្តូរជំនឿរបស់អ្នកឲ្យបញ្រ្ចាស់ទិស វិញ។
សួរថាហេតុអ្វី? ព្រោះភាពមានត្រូវបានត្រួតត្រាដោយច្បាប់ ២ ក្រៅពីច្បាប់ផ្នែករាងកាយទៅនៅមាន ច្បាប់ស្មារតី
មួយទៀត។
សេដ្ឋីឡឺកឺភាគច្រើនជឿលើច្បាប់ទាំង ២ នេះ និងដើរតាមគន្លងវា។
ខ្ញុំមិននិយាយលេងទេ អ្នកក៏ដឹងដែរថាសេដ្ឋីឡឺកឺមិនមែនមានឡើងមកតែម្នាក់ឯងឡើយ ពួកគេមានមិត្តភក្តិ មានទីប្រឹក្សា
មានអ្នកនាំផ្លូវ និងមានអ្នកជួយទំនុកបម្រុង។ សេដ្ឋីឡឺកឺអាចយល់ដល់ថាមពលអ្នកដទៃ សេដ្ឋីឡឺកឺចេះសុំជំនួយ អ្នកយល់រឿង
នោះហើយ។
ប៉ុន្តែនៅមានអាថ៌កំបាំងមួយប្រការទៀត ដែលនឹងប្តូរគំនិតរបស់អ្នកឲ្យ បញ្រ្ចាស់ទិស នោះគឺសេដ្ឋីឡឺកឺថែមទាំងអាចយល់
ដល់ថាមពលនៃ... អឺ... ខ្ញុំសូមហៅថា "ចក្រវាល" ទៅចុះ! សេដ្ឋីឡឺកឺមិនមែនពឹងពាក់តែធនធានផ្នែករាងកាយឬធនធានមនុស្ស
ដើម្បីទៅដល់គោលដៅតែម្យ៉ាងប៉ុណ្ណោះទេ តែពួកគេនៅមានធនធានផ្នែកស្មារតីផងដែរ។
ទស្សនៈអ្នកឡឺកឺដែលបានធ្វើសេដ្ឋី
ចូរប្តូរជំនឿរបស់អ្នកដើម្បីឲ្យមានការផ្លាស់ប្តូរ។
សេដ្ឋីឡឺកឺភាគច្រើនជឿទៅលើច្បាប់ស្មារតីនៃភាពមានបាន ហើយមិនមែនគ្រាន់តែជឿប៉ុណ្ណោះទេ ពួកគេថែមទាំងអនុវត្ត
តាមគ្រប់តួអក្សរ។ សួរថា ហេតុអ្វី? ព្រោះសេដ្ឋីឡឺកឺដឹងរឿងដែល ត.ភ.ដ.យ. មិនដឹង។ សេដ្ឋីឡឺកឺដឹងថា ពេលមកដល់រឿង
នៃការសាងឋានៈឲ្យមាន ច្បាប់ផ្នែកស្មារតីរមែងស្ថិតនៅពីលើច្បាប់ផ្នែករាងកាយជានិច្ច។ ចូរជឿថា ប្រាក់គ្រប់សេនដែល
ចូលមកដល់អ្នក បានធ្វើដំណើរឆ្លងកាត់ចក្រវាលនៃភាពមានបាន ពោលគឺវាមានចំណាស់ប្រហាក់ប្រហែលនឹង
ពិភពលោកនេះដែរ។
នៅពេលខ្លះអ្នកខ្លះប្រហែលជាចង់រំលងត្រង់ចំនុចនេះខ្លាំងណាស់។ អ្នកប្រហែលជាកំពុងតែនិយាយនឹងខ្លួនឯងថា
"រឿងនេះចម្លែកខុសពីធម្មតាហួសពេកសម្រាប់ខ្ញុំ" ឬអ្នកកំពុងគិតថា "ខ្ញុំមានជំនឿខ្លាំងគ្រប់គ្រាន់ហើយ ព្រោះដូច្នេះ
ខ្ញុំមិនបាច់អានរឿងពួកនេះទេ"។ មនុស្សពីរបីនាក់កំពុងមួម៉ៅទៀតថា "អាមួយនេះលេចមុខចេញពីណាមកហ្ន៎!" ។ អ្នក
ប្រហែលកំពុងគិតថា "ខ្ញុំទិញសៀវភៅមួយក្បាលនេះមកដើម្បីភាពមានបាន មិនមែនចង់អានធម៌ទេសនានោះទេ" ។
ខ្ញុំសូមរំឭកម្តងទៀតថា គំនិតនៃច្បាប់ទាំងនេះទាក់ទងគ្រប់សាសនាទាំងអស់ វាអាចប្រើបានទាំងមនុស្សកាន់ធម៌អាថ៌
ឬសូម្បីតែមនុស្សដែលមិនជឿសាសនា និងពេលនិយាយដល់ភាពជោគជ័យទាំងឡាយក្នុងជីវិតខ្ញុំ ខ្ញុំសូមលើកគុណសម្បត្តិ
ភាគច្រើនឲ្យច្បាប់ដែលខ្ញុំកំពុងនឹងប្រាប់អ្នកដូចតទៅនេះ ៖
ក្រៅពីនេះ ខ្ញុំនៅមានអ្នកអានដទៃទៀតដែលចាប់អារម្មណ៍មកជួយគាំទ្រគំនិតរបស់ខ្ញុំផងដែរ។
លើកតួរយ៉ាងដូចជា រាហ្វ វ៉ាល់ដូ អ៊ីម័សាន់អ្នកគិតម្នាក់ក្នុងចំណោមអ្នកគិតដ៏មហិមានៃសតវត្សទី ១៩ បានសរសេរក្នុង
"The Progerss of Culture" ថា "បុគ្គលឆ្នើមជាមនុស្សដែលមើលឃើញថា ថាមពលផ្នែកស្មារតីរឹងមាំជាងថាមពលនៃវត្ថុ
ណាៗទាំងអស់"។
ឌីផ័ក ចូប្រា អ្នកនិពន្ធសៀភៅលក់ដាច់បំផុត និងជាអ្នកដឹងនាំផ្លូវចិត្តវិញ្ញាណមនុស្សរាប់លានប្រាប់ថា "មនុស្សយើងផ្គុំ
ឡើងដោយរាងកាយ ចិត្តគំនិតនិងស្មារតី! ស្មារតីជាធាតុផ្សំដ៏សំខាន់បំផុត ព្រោះវាតភ្ជាប់យើងទៅនឹងដើមកំណើត
នៃអ្វីៗគ្រប់យ៉ាង" ហើយនោះក៏រួមទាំងភាពមានបានផងដែរ។
រែនឌី ហ្កេត អ្នកនិពន្ធសៀវភៅ Accept Your Abundance: Why You Are Supposed to Be Wealthy បានសេរសេរថា ៖
ខ្ញុំជឿថាលុយជា... ទង្វើរបស់ចក្រវាលគ្មានចំណុចបែងចែកអ្វីទាំងអស់ ពន្លឺព្រះអាទិត្យ ព្រះចន្ទពេញបូណ៌មី និងការដើរ
ទៅមកលើឆ្នេរខ្សាច់ ជារឿងផ្នែកស្មារតី។ សុខភាពល្អ ទំនាក់ទំនងប្រកបដោយក្តីសុខនិងក្តីស្រឡាញ់ក៏ជារឿងទាក់ទងនឹង
ស្មារតីដូចគ្នា... ហើយក៏ដូចគ្នានឹងស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុផ្ទះដ៏ស្កឹមស្កៃ សម្លៀកបំពាក់ដ៏ស្រស់បំព្រង និងរថយន្ត ដែលធ្វើឲ្យ
បេះដូងរបស់អ្នកញាប់ញ័រ! ព្រោះវិធីតែមួយគត់ដែលអ្នកនឹងទទួលបានគ្រប់គ្រងវត្ថុផ្សេងៗ គឺការធ្វើជាអ្នកឲ្យវត្ថុផ្លាស់ប្តូរដែល
មានតម្លៃស្មើគ្នា និងរស់នៅតាមច្បាប់ស្មារតីនៃភាពរីកចម្រើន។
0 comments:
Post a Comment