នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint មានគន្លឹះសំខាន់៣ ធ្វើឱ្យអាជីវកម្មជោគជ័យ
“គំនិតច្នៃប្រឌិត ភាពស្មោះត្រង់ ការបត់បែន និងផ្លាស់ប្ដូរឲ្យទាន់សម័យកាល” គឺជាគន្លឹះសំខាន់ទាំងបី ដែលលោក សោម សម្បតិ្ត នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint លើកឡើងដើម្បីផ្ដល់ជូនជាទុនគំនិត ដល់មនុស្សគ្រប់រូប ដែលមានបំណងចង់បង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យ។
ក្នុងនាមលោកជាអ្នកដែលប្រឡូកក្នុងមុខជំនួញយូរឆ្នាំ ហើយជាអ្នកដែលបង្ហាត់បង្រៀនវិធីសាស្ត្រធ្វើអាជីវកម្មនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC លោកបានលើកឡើងពីចំណុចសំខាន់ៗទាំង ៣ ថា៖
ចំណុចទី១ «សូមកុំយកលុយជាឧបសគ្គ! ការធ្វើអាជីវកម្មសំខាន់ត្រូវតែមានគំនិតច្នៃប្រឌិត។ មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិត ប៉ុន្តែគំនិតនោះ ត្រូវតែជាគំនិតច្នៃប្រឌិត ។ គំនិតច្នៃប្រឌិតគឺជាគំនិតឆ្នើម ហើយគំនិតដែលឆ្នើមនោះ គឺកើតចេញពីការរើសយកគំនិតល្អៗ រួមបញ្ចូលគ្នា បានទៅជាគំនិតធំមួយ។ បន្ទាប់មក ត្រូវពុះជ្រៀក បំបែកគំនិតធំទៅជាគំនិតមួយដ៏ល្អស្អាត។ នេះហើយគេហៅថា គំនិតច្នៃប្រឌិត»។
ចំណុចទី២ «នៅពេលណាដែលមានគំនិតហើយ ត្រូវចាប់ផ្ដើមគិតថា ត្រូវរកប្រភពទុនមកពីណា? ប្រភពទុនដែលសំខាន់គឺបានមកពីភាពស្មោះត្រង់របស់មនុស្ស។ ភាពស្មោះត្រង់នេះ គឺទាក់ទងទៅនឹងប្រវត្តិទាក់ទងរបស់យើងផ្ទាល់។ នៅពេលណាដែលយើងមានគំនិតចង់បង្កើតអាជីវកម្មហើយនោះ នោះយើងអាចទៅទាក់ទងសុំខ្ចីលុយគេបានដោយមិនចាំបាច់មានលុយខ្លួនឯងនោះទេ។ នេះគឺជាឧទាហរណ៍ ជាក់ស្ដែងរបស់ខ្ញុំ នៅពេលដែលខ្ញុំបង្កើតក្រុមហ៊ុន Cam-Paint ដំបូង គឺខ្ញុំមានតែគំនិតធ្វើតែប៉ុណ្ណោះ។ ចំពោះក្មេងៗ ដែលមានបំណងចង់បង្កើតអាជីវកម្មទៅថ្ងៃមុខ គឺត្រូវតែរៀនប្រាស្រ័យទាក់ទង ប្រកបដោយភាពស្មោះត្រង់ពីក្មេងទៅឲ្យហើយ»។
ចំណុចទី៣ «គឺការចេះបត់បែន និងផ្លាស់ប្ដូរឲ្យទាន់សម័យកាល។ អាជីវកម្មដែលមិនស្លាប់ គឺជាអាជីវកម្មដែលចេះផ្លាស់ប្ដូរឲ្យទាន់សម័យកាល។ ឧទាហរណ៍ ការស្លៀកសំលៀកបំពាក់។ មនុស្សជាច្រើនតែងតែផ្លាស់ប្ដូរសម្លៀកបំពាក់ខ្លួនឯងជាញឹកញាប់ អ្នកខ្លះ ១ ខែដូរម្ដង ១ឆ្នាំ ដូរក៏មាន។ ចុះប្រសិនបើអ្នកប្រើប្រាស់ប្តូរ ប៉ុន្តែអ្នកផលិតមិនប្តូរ តើវាមានរឿងអ្វីកើតឡើង? នៅពេលណា ដែលយើងមិនចេះផ្លាស់ប្ដូរនោះ អាជីវកម្មរបស់យើង និងមានឱនភាព (ធ្លាក់ចុះ) ហើយនឹងវិលទៅរកការក្ស័យធន។ ដូច្នេះអាជីវកម្មដែលរីកចម្រើន គឺត្រូវតែផលិតទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់»។

តើលោក សោម សម្បតិ្ត ម្ចាស់ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint ធ្លាប់ហែលឆ្លងឧបសគ្គយ៉ាងណាខ្លះក្នុងជីវិតទម្រាំលោកមានថ្ងៃនេះ?
បច្ចុប្បន្នលោក សោម សម្បត្តិ គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint ដែលជាក្រុមហ៊ុនផលិតថ្នាំពណ៌នៅក្នុងស្រុក។ ក្រុមហ៊ុននេះអាចដណ្ដើមបានចំណែកទីផ្សារក្នុងស្រុកប្រមាណ ១៥% ធៀបនឹងផលិតផលនាំចូល និងផលិតផលថ្នាំពណ៌ផលិតក្នុងស្រុកដទៃទៀត។ ក្រុមហ៊ុនរបស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលមានបុគ្គលិកបម្រើការងារដំបូងតែជាង ១០នាក់ រហូតមកទល់នឹងពេលនេះមានជាង ១០០នាក់។
លោក សោម សម្បត្តិ បច្ចុប្បន្ន មានអាយុ ៤១ឆ្នាំ ហើយលោកមានស្រុកកំណើតនៅក្នុង ភូមិព្រៃល្វា ស្រុកព្រៃ កប្បាស ខេត្តតាកែវ។ លោកគឺជាកូនកំព្រាទាំងម្ដាយ និងឪពុក។ លោកកំព្រាឪពុកនៅពេលដែលមានអាយុ ៦ ឆ្នាំ ហើយម្ដាយនៅពេលដែលមានអាយុជាង ២០ឆ្នាំ។ លោកមិនបានរៀនជ្រៅជ្រះនោះទេ ដោយសារតែមានជីវភាពក្រីក្រ។ លោកបញ្ចប់ការសិក្សាត្រឹមតែថ្នាក់ទី ៦ តែប៉ុណ្ណោះ។
ប៉ុន្តែលោកក៏មិនបញ្ចប់ការសិក្សារបស់លោកតែត្រឹមប៉ុណ្ណឹងឡើយ នៅពេលដែលលោកទៅរស់នៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ។ បន្ទាប់ពីនោះ លោកក៏បានក្លាយជាអ្នកបកប្រែ ភាសាឲ្យអ៊ុនតាក់ ហើយក៏ក្លាយជាបុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុនជាច្រើនផងដែរ។
ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនេះមក លោកក៏មានបំណងចង់ក្លាយជាអ្នកមាន ព្រោះលោកមិនចង់ជួបនឹងបញ្ហាលំបាកក្រីក្រតទៅទៀត។
លោកក៏បានយកអ្វីដែលលោកបានរៀនចេះជាពេលកន្លងមក យកទៅបើកក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint នេះឡើង៕

0 comments:
Post a Comment