ក្រុមហ៊ុនមួយដែលមាននាយកប្រតិបត្តិឬជាភាសាអង់គ្លេសហៅដោយខ្លីថា CEO (Chief of Executive Officer) ដ៏មានសក្ដានុពលម្នាក់ពិតជាអាចដឹកនាំក្រុមហ៊ុនឲ្យឈានឆ្ពោះទៅរកភាពរីកចម្រើនជាក់ជាមិនខាន។ ទោះបីជាបែបនេះក្ដី ជាទូទៅភាពជានាយកប្រតិបត្តិ ដ៏ល្អពោរពេញទៅដោយសមត្ថភាព និងជាទីស្រឡាញ់ និងគួរគោរពរបស់បុគ្គលិកគ្រប់គ្នាម្នាក់ ត្រូវទាមទារមានលក្ខណសម្បត្តិមួយចំនួនជាគ្រឹះសម្រាប់ភាពលូតលាស់ស្ថាប័នរបស់ខ្លួន។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗទាំង៥ ដែល នាយកប្រតិបត្តិ ទូទៅគួរយកទៅត្រិះរិះពិចារណា ដើម្បីធ្វើឲ្យខ្លួនក្លាយជាបុគ្គលជោគជ័យ និងអាចដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើនស្របតាមគោលដៅ និងផែនការអាជីវកម្មដែលបានកំណត់៖
១) ម្ចាស់ការលើចក្ខុវិស័យរបស់ក្រុមហ៊ុន
នាយកប្រតិបត្តិត្រូវកំណត់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីសម្រេចភាពជោគជ័យលើគោលដៅដែលបានកំណត់។ តួនាទីរបស់ នាយកប្រតិបត្តិ ត្រូវធ្វើការពន្យល់យ៉ាងលម្អិត និងច្បាស់លាស់ប្រកបដោយទំនួលខុសត្រូវពីស្ថានភាពការងារដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុនបច្ចុប្បន្នទៅបុគ្គល ឬបុគ្គលិកក្នុងស្ថាប័នរបស់ខ្លួន។
២) ប្រើប្រាស់ធនធានមនុស្សចំគោលដៅ
នាយកប្រតិបត្តិ ត្រូវទទួលខុសត្រូវលើការធានាតុល្យភាពការងារ ដោយការប្រើប្រាស់ធនធានមនុស្សតាមជំនាញ មុខតំណែង និងពេលវេលាត្រឹមត្រូវ។ នេះគឺទាមទារឲ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនត្រូវមានជំនាញនៃការគិត និងការស្វែងយល់ឲ្យបានស៊ីជម្រៅពីលក្ខណៈសម្បត្តិធនធានមនុស្សឱ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។
៣) កសាងវប្បធម៌ចែករំលែក
វប្បធម៌ចែករំលែករួមមាន អាកប្បកិរិយា លក្ខណសម្បត្តិ និងគុណតម្លៃដ៏ថ្លៃថ្នូរ គឺជាភារកិច្ចមួយទៀតរបស់នាយកប្រតិបត្តិ ដែលត្រូវមានឥទ្ធិពល និងសាបព្រោះនៅក្នុងបរិស្ថានការងារ ក៏ដូចជាបុគ្គលិកក្នុងបង្គាប់ស្របតាមបទពិសោធន៍ និងកម្រិតវប្បធម៌របស់ពួកគេ។ អ្វីដែលពិសេសនោះគឺគុណតម្លៃ ដែលនាយកប្រតិបត្តិត្រូវផ្ទេរពីថ្នាក់លើដល់ថ្នាក់ក្រោមនៅគ្រប់ផ្នែករបស់ក្រុមហ៊ុន ត្បិតអីគុណតម្លៃនេះនឹងធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អដែលជាគ្រឹះឲ្យពួកគេអាចបំពេញការងារបានល្អ។

៤) ការសម្រេចចិត្តដ៏ត្រឹមត្រូវ
ជោគវាសនារបស់ក្រុមហ៊ុនក្នុងស្ថានភាពតឹងតែងមួយ ចាំបាច់ត្រូវមានបុគ្គលម្នាក់ជានាយកប្រតិបត្តិ ហ៊ានធ្វើសេចក្ដីសម្រេចឲ្យបានត្រឹមត្រូវ។ នាយកប្រតិបត្តិ ត្រូវមានភាពឈ្លាសវៃសម្រេចចិត្តក្នុងពេលដ៏ខ្លី ដែលបុគ្គលផ្សេងទៀតមិន អាចធ្វើបាន ហើយត្រូវប្រាកដថា ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ក្រុមហ៊ុនទាំងមូល។
៥) ទំនូលខុសត្រូវលើអាជីវកម្មរបស់ក្រុមហ៊ុន
មនុស្សគ្រប់គ្នាយល់ស្របថា នាយកប្រតិបត្តិ ជាអ្នកទទួលខុសត្រូវតែមួយគត់លើប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុន។ ដូច្នេះ នាយកប្រតិបត្តិ ត្រូវដើរតួយ៉ាងសកម្មគ្រប់ផែនការ និងគោលដៅរបស់ក្រុមហ៊ុនឲ្យបានជោគជ័យជាមួយដៃគូដែលពាក់ព័ន្ធ។ ភាពជានាយកប្រតិបត្តិ ត្រូវទាមទារឲ្យមានការយល់ដឹងខ្ពស់ លើកិច្ចការក្នុងក្រុមហ៊ុន ទីផ្សារ និងដំណើរការរបស់អាជីវកម្ម៕

0 comments:
Post a Comment