Monday, June 29, 2015




​មហា​សេដ្ឋី​សំដៅ​លើ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ ប៉ុន្តែ​ទោះ​ជា​អ្នក​មិន​មែន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​ដោយ​ ​គន្លឹះ​៨​ចំណុច​ខាង​ក្រោម​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ដូច​ជា​មហា​សេដ្ឋី​​តែ​ម្ដង​៖

១ ចូរ​វិនិយោគ​ប្រកប​​ឈ្លាស​វៃ​ដោយ​ប្រើ​ការ​គ្រប់​គ្រង​រូប​មន្ត​ “​មួយ​ភាគ​បី”​

បុរស​គួរ​តែ​មាន​សំលៀក​បំពាក់​ល្អ​យ៉ាង​ហោច​ណាស់​មួយ​កំផ្លេ​ (អាវ​ធំ)​ ហើយ​ស្ត្រី​គួរ​តែ​មាន​អាវ​ក្រៅ​ល្អ​យ៉ាង​ហោច​ណាស់​មួយ​ដែល​ស៊ី​គ្នា​នឹង​អាវ​ ឬក៏​សំពត់​ខ្លី​។ ​​​​នៅ​ក្នុង​សៀវភៅ​មួយ​ដែល​​មាន​ចំណង​ជើង​ថា​​​ “The Millionaire’s Handbook: How to Look and Act Like a Millionaire, Even If You’re Not” ​ដែល​សរសេរ​ដោយ​អ្នក​ស្រី​ Vicky Oliver​ បាន​ផ្ដល់​យោបល់​ថា​ រូបមន្ត​ “​មួយ​ភាគ​បី” ​គួរ​ត្រូវ​បាន​អនុវត្តន៍​ក្នុង​ករណី​​ខាង​លើ​។

​​

​កុំ​ទិញ​សំលៀកបំពាក់​​បី​កំប្លេ​​​​ដែល​មាន​តម្លៃ​មធ្យម​​តែ​គួរ​ទិញ​សំលៀក​បំពាក់​​មួយ​កំប្លេ​ដែល​មាន​តម្លៃ​ថ្លៃ​ ហើយ​ត្រូវ​ចំណាយ​ពេល​​ឱ្យ​បាន​ច្រើន​ ឬ​យ៉ាង​តិច​បី​ដង​ដើម្បី​ពិនិត្យ​មើល​សំលៀក​បំពាក់​នោះ។ ​​​

​​​

​២ គិត​ឲ្យ​បាន​ល្អិត​ល្អន់​ ​តែ​កុំ​ប្រហែស​សូម្បី​មួយ​ចំណុច​តូច​​

​​អ្នក​ស្រី​ Sylvie di Giusto ​អ្នក​ជំនាញ​​ក្រុមហ៊ុន​ក្រុម​ប្រឹក្សា​យោបល់​​​អន្តរជាតិ​មួយ​ធ្លាប់​បាន​លើក​ឡើង​ថា​​​ អ្វី​ក៏​ដោយ​ដែល​ខ្លួន​អ្នក​មាន​​គឺ​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​ពី​វិជ្ជាជីវៈ​​របស់​អ្នក។​ ​ មាន​ន័យ​ថា ការ​ដឹង​ច្បាស់​ថា​ តុ​អ្នក វត្ថុ​សម្ភារ​ប្រើ​ប្រាស់​របស់​អ្នក​ និង​​ស្រោម​ទូរស័ព្ទ​ដៃ​​ទំនើប​របស់​អ្នក ​​​​​បាន​បង្ហាញ​ពី​ចរិត​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ និង​វិជ្ជាជីវៈ​។​

​​អ្នក​ជំនាញ​ខាង​លើ​បាន​លើក​ឧទាហរណ៍​ថា​ ​អ្នក​ស្រី​បាន​សម្ភាស​បុគ្គលិក​ម្នាក់​ ចរិត​ឫក្សពារ​សមរម្យ​​ និង​សមត្ថភាព​គួរ​សម​អាច​ទទួល​យក​បាន។ ​នៅ​ពេល​សម្ភាស​ចប់​ ​បេក្ខជន​ម្នាក់​នោះ​បាន​​ដក​ទូរស័ព្ទ​របស់​គេ​ឆែក​មើល​​ប្រតិទិន។ នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ឃើញ​ស្រោម​ទូរស័ព្ទ​របស់​គេ​ ធ្វើ​ឱ្យ​អ្នក​ស្រី​សម្រេច​ចិត្ត​មិន​ជ្រើស​រើស​យក​បេក្ខជន​ម្នាក់​នោះ​តែ​ម្ដង។ ​

៣ ចូរ​សម្រប​ខ្លួន​តាម​​វិន័យ​ក្រុម​ហ៊ុន​ ​​ហើយ​ស្លៀក​ពាក់​ឱ្យ​ត្រូវ​តាម​វិស័យ​ដែល​ខ្លួន​ធ្វើ​ការ​

​ពាក់​ព័ន្ធ​នឹង​ក្រិត​ក្រម​ស្លៀក​ពាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​អ្នក​ គឺ​មាន​លក្ខណៈ​ទូ​ទៅ​មួយ​ដែល​មនុស្ស​ស្លៀក​ពាក់​ឲ្យ​ស្រប​តាម​ការ​កំណត់​របស់​​ក្រុម​ហ៊ុន​​​ខ្លួន​។ ​អ្វី​ដែល​រឹត​តែ​ល្អ​ទៅ​ទៀត​នោះ​ គឺ​គួរ​ស្លៀក​ពាក់​​ឱ្យ​ត្រូវ​តាម​ផ្នែក​ ឬ​វិស័យ​ដែល​ខ្លួន​កំពុង​ធ្វើ​ការ​​។ បើ​អ្នក​ធ្វើ​ការ​ខាង​ហិរញ្ញ​វត្ថុ​គឺ​ត្រូវ​ស្លៀក​ពាក់​បែប​អភិរក្ស​បន្តិច​ តែ​បើ​អ្នក​ធ្វើ​ការ​ខាង​បច្ចេកវិទ្យា​ គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​ហ៊ឺ​ហា​បន្តិច​។ វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​​អនុវត្ត​តាម​វិន័យ​នៃ​ការ​ស្លៀក​ពាក់​​របស់​ក្រុម​ហ៊ុន​អ្នក។

៤ កុំ​យល់​ថា ការ​ស្លៀក​ពាក់​ស្អាត​ ​គឺ​ជា​ការ​ទាក់​ទាញ​អារម្មណ៍

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ស្លៀក​ពាក់​ស្អាត​មាន​ន័យ​ថា ​យើង​​មិន​ត្រូវ​ខ្វល់​នឹង​ភ្នែក​គេ​ទៀត​ទេ​។ តែ​ផ្ទុយ​ទៅ​វិញ​ ការ​ស្លៀក​ពាក់​ស្អាត​មាន​ន័យ​ថា គ្រាន់​តែ​​ជា​​ភាព​ខុស​ប្លែក​គ្នា​រវាង​ផ្នែក​ខ្លះ​ៗ​នៃ​សំលៀក​បំពាក់​​​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​អ្នក​តែ​ប៉ុណ្ណោះ​។ តួ​យ៉ាង​ដូច​ជា​ ​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ​​ជួន​​កាល​លោក​ស្លៀក​ពាក់​បែប​សាមញ្ញ​ដោយ​ដោះ​អាវ​ក្រៅ​ ​និង​ក្រវាត់​ក​ចេញ​​ ព្រម​ទាំង​មូរ ដៃ​អាវ​ថែម​ទៀត​។

​៥ ​កុំ​ប្រើ​ទឹក​អប់​ ឬ​ស្ព្រាយ​បាញ់​ខ្លួន​ច្រើន​ពេក​​

នៅ​ពេល​អ្នក​ធុំ​ក្លិន​ក្រអូប​​ ​ហាក់​បី​ដូច​​ជា​អ្នក​​ ​កំពុង​តែ​ស្លៀក​សំលៀក​បាន​ស្អាត​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ​គឺ​ការ​ប្រើ​ទឹក​អប់​នេះ​ ​គេ​មិន​សូវ​ប្រើ​នៅ​គ្រប់​ទីកន្លែង​​។ ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​​​អ៊ីតាលី ​​និង​បារាំង​ជា​ដើម​ ​​ជា​ប្រទេស​មាន​ទម្លាប់​ប្រើ​គ្រឿង​ក្រអូប​បែប​នេះ​​ច្រើន​។ ប៉ុន្តែ​ពល​រដ្ឋ​អាមេរិក​​បាន​ចាត់​ទុក​​​ប្រើ​គ្រឿង​ក្រអូប​មិន​សូវ​សំខាន់​។ សម្រាប់​នៅ​កម្ពុជា​វិញ​ ក៏​មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ ហើយ​អ្នក​ខ្លះ​ក៏​មិន​ចូល​ចិត្ត​ដែរ​ ដូច្នេះ​គួរ​ប្រើ​គ្រឿង​ក្រអូប​ល្មម​ កុំ​ច្រើន​ពេក​ ហើយ​ក៏​មិន​គួរ​អត់​ពេក​ដែរ។

៦ កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​​លើ​​ទំនុក​ចិត្ត​​ខ្លួន​ឯង​​

​គន្លឹះ​បង្កើន​ថាមពល​របស់​អ្នក​ ​គឺ​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ ​រឿង​ដែល​អាក្រក់​បំផុត​សម្រាប់​ទំនុក​ចិត្ត​ខ្លួន​ឯង​ គឺ​ការ​មាន​គំនិត​ត្អូញត្អែរ​ពី​កំហុស​​នៃ​​លក្ខណៈ​ខាង​ក្រៅ​​របស់​អ្នក​។ គ្មាន​អ្នក​ណា​អាច​កត់​សម្គាល់​ពី​ការ​បាត់​ឡេវ​អាវ​ធំ​របស់​អ្នក​ទេ​។ ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ​ ចូរ​ទទួល​យក ឬក៏​ធ្វើ​ការ​សម្រប​តាម​ជា​ចាំ​បាច់​។ ព្រោះ​បើ​អ្នក​មិន​សុខ​ស្រួល​នឹង​ខ្លួន​ឯង​ទេ អ្នក​នឹង​មិន​មើល​ឃើញ​ចំណុច​ល្អ​របស់​អ្នក​ឡើយ​ ហើយ​ធ្វើ​ការ​អ្វី​មួយ​ក៏​មិន​បាន​ល្អ​ដែរ។



៧ ស្លៀក​ពាក់​​បង្កើន​កម្ពស់

មនុស្ស​មាន​អំណាច​ ឬក៏​មេ​ដឹក​នាំ​គឺ​មនុស្ស​​មាន​មាឌ​ធំ​ដែល​គេ​ចង់​បាន។ បើ​អ្នក​មាន​ចំណុច​ខ្វះ​ខាត​ពី​ធម្ម​ជាតិ​ អ្នក​អាច​បង្កើត​សម្ភារ​ជំនួយ​កម្ពស់​ដូច​ជា​ស្ត្រី​ត្រូវ​ប្រើ​ស្បែក​ជើង​កែង​ ប្រើ​ស្បែក​ជើង​មាន​ខ្សែ​រុំ​ក​ជើង​ជា​ដើម។ ចំណែក​បុរស​វិញ​មាន​ជម្រើស​ស្លៀក​ពាក់​ឈុត​ពណ៌​ខ្មៅ​ដើម្បី​បង្កើន​អំណាច​។ ​

៨ គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជំនួយ​ស្បែក​

ចំណុច​ចុង​ក្រោយ​នេះ​ អ្នក​​គួរ​តែ​​ចូល​សម្រាក​តាម​កាល​កំណត់​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​មាន​សុខ​ភាព​និង​លូត​លាស់​ល្អ​។ ​នៅ​ពេល​អ្នក​កំណត់​ចំនួន​ម៉ោង​ចូល​គេង​បាន​ល្អ​​​ហើយ ចូរ​ខិត​ខំ​បន្ត​ចំនួន​នោះ​ទៀត​ទោះ​បី​ជា​នៅ​ចុង​សប្ដាហ៍​ក៏​ដោយ​។ បង្ខំ​ខ្លួន​ចូល​គេង​ និង​ភ្ញាក់​ឡើង​ដូច​កាល​កំណត់​ជា​រៀង​រាល់​ថ្ងៃ។ គេង​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជំនួយ​ស្បែក​ទេ​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​អ្នក​ចងចាំ​បាន​ល្អ​ដែរ​​៕

0 comments:

Post a Comment