Monday, June 29, 2015



ការ​បញ្ឈប់​បុគ្គលិក​ចេញ​ពី​ការ​ងារ​
ប្រភព៖​ hubtechinsider


១) កុំ​បណ្ដេញ​បុគ្គលិក​​បើ​អ្នក​មិន​ទាន់​បាន​ជួប​និយាយ​គ្នា​។ ចូរ​កុំ​បណ្ដេញ​បុគ្គលិក​ដោយ​ប្រើ​វិធី​សាស្ត្រ​តាម​សារ​អេឡិចត្រូនិក​​ ឬក៏​ទូរស័ព្ទ​ជា​ដើម។ ​​យ៉ាង​ហោច​ណាស់​គួរ​ជួប​ដោយ​ផ្ទាល់។​ ​សូម្បី​តែ​ធ្វើ​ការ​បណ្ដេញ​តាម​លិខិត​ក៏​ដោយ​ក៏​វា​មិន​សម​រម្យ​ដែរ។ អ្នក​គួរ​តែ​ជួប​ពិភាក្សា​ជា​មួយ​បុគ្គលិក​ជា​មុន​សិន​។
​​
​៣) កុំ​បណ្ដេញ​បុគ្គលិក​ដោយ​គ្មាន​សាក្សី
​ការ​បណ្ដេញ​បុគ្គលិក​ដោយ​គ្មាន​សាក្សី​ វា​អាច​នឹង​មាន​បញ្ហា​ខ្លះ​កើត​ឡើង​​នៅ​ពេល​ខាង​មុខ​ ដូច​ជា​បុគ្គលិក​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជា​ដើម​។ ករណី​នេះ​ភាគ​ច្រើន​កើត​មាន​នៅ​អាមេរិក​ដែល​បុគ្គលិក​បាន​ជួល​មេធាវី​ដែល​គេ​ជឿ​ថា​ ​អាច​ឈ្នះ​ក្ដី​នេះ​បាន​ក្នុង​ករណី​គ្មាន​សាក្សី​។
នៅ​អ្នក​បណ្ដេញ​បុគ្គលិក​ ចូរ​កុំ​ឲ្យ​គេ​គិត​ថា ហាក់​ដូច​ជា​គេ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​នេះ។ អ្នក​គួរ​តែ​មាន​ហេតុ​ផល​ច្រើន​គាំ​ទ្រ​ការ​បណ្ដេញ​បុគ្គលិក​ ​និង​ពន្យល់​ឱ្យ​បាន​ច្បាស់ៗ​​ កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ដល់​បុគ្គលិក​ឡើយ។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​អាច​រង​ផល​ប៉ះ​ពាល់​វិញ​ជា​មិនខាន​ឡើយ។

៧) កុំ​ឲ្យ​បុគ្គលិក​ត្រឡប់​ទៅ​តំបន់​ការ​ងារ​តែ​ឯង​នៅ​ពេល​អ្នក​បណ្ដេញ​បុគ្គលិក​។ បុគ្គលិក​ភាគ​ច្រើន​មាន​ការ​អាក់​អន់​ចិត្ត​ខ្លះៗ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​។ ​មាន​អ្នក​ខ្លះ​​​យំ​។​ ហើយ​ក៏​មាន​អ្នក​ខ្លះ​មាន​បំណង​មិន​ល្អ​មក​លើ​ក្រុមហ៊ុន​ដែរ។ គេ​អាច​ប៉ុនប៉ង​លួច​ឯកសារ​ ឬ​ទ្រព្យ​​សម្បត្តិ​ផ្សេង​ៗ​របស់​ក្រុមហ៊ុន​នៅ​ពេល​ដែល​គេ​ខឹង​នឹង​ការ​បណ្ដេញ​ចេញ​នោះ​ គេ​អាច​ត្រលប់​មក​កន្លែង​ធ្វើ​ការ​របស់​គេ​ និង​ប៉ុន​ប៉ង​លួច​យក​របស់​ទ្រព្យ​ ឬ​ឯកសារ​នៅ​ក្នុង​​កុំព្យូទ័រ​​ជា​ដើម។ ​

៨) កុំ​ឲ្យ​បុគ្គលិក​ចូល​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​។ ចូរ​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​បុគ្គលិក​ IT ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​បុគ្គលិក​នៅ​ពេល​អ្នក​បណ្ដេញ​បុគ្គលិក​​ដូច​ជា​អ៊ី​មែល​​ អ៊ិន​ធឺណិត​​និង​កម្ម​វិធី​កិច្ច​សន្យា​អតិថិ​ជន​ជា​ដើម​។ ​គេ​​អាច​យក​​លួច​យក​ ឬ​បំផ្លាញ​ទិន្នន័យ​ណា​មួយ​ចោល​ដោយ​ចេតនា។
ផ្អែក​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ​​ ​ ​គេ​បាន​ផ្ដល់​យោបល់​ឱ្យ​ ១០​យ៉ាង​​ មុន​ពេល​អ្នក​បណ្ដេញ​បុគ្គលិក​អ្នក​ចេញ​៖

​២) ​កុំ​បណ្ដេញ​បុគ្គលិក​ដោយ​មិន​ធ្វើ​ការ​ព្រមាន​។ បុគ្គលិក​គួរ​តែ​គ្មាន​សំណួរ​អំពី​មូល​ហេតុ​ដែល​ពួកគេ​ត្រូវ​បណ្ដេញ​ចេញ​ បើ​អ្នក​បាន​ផ្ដល់​ការ​ណែ​នាំ​ខ្លះៗ។ គ្មាន​អ្វី​ធ្វើ​ឲ្យ​បុគ្គលិក​ខឹង​សម្បារ​ជាង​ការ​ដែល​ត្រូវ​​គេ​បណ្ដេញ​ដោយ​គ្មាន​ការ​ព្រមាន​ជា​មុន​នោះ​ឡើយ។​ បុគ្គលិក​គួរ​តែ​ឆ្លង​កាត់​ការ​ណែ​នាំ​ និង​ការ​ផ្ដល់​ព័ត៌មាន​​ពី​ការ​ងារ​មក​វិញ​ មុន​ពេល​ដែល​អ្នក​បណ្ដេញ​បុគ្គលិក​ចេញ​នោះ​ ហើយ​ព្យាយាម​កំណត់​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មិន​បាន​បំពេញ​តាម​តួនាទី​ដូច្នេះ។

​៤) កុំ​ផ្ដល់​​​ឧទាហរណ៍​ច្រើន​ចំពោះ​មូល​ហេតុ​ដែល​នាំ​ឱ្យ​អ្នក​​​បណ្ដេញ​បុគ្គលិក​។​ សុំ​កុំ​ផ្ដល់​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ច្រើន​ពេក​។ បើ​អ្នក​ចង់​ឲ្យ​បុគ្គលិក​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ​នៅ​ក្នុង​ពេល​ឈប់​ធ្វើ​ការ ​អ្នក​អាច​និយាយ​ថា ៖« យើង​បាន​ពិភាក្សា​គ្នា​រួច​ហើយ​ពី​បញ្ហា​ការ​ងារ​របស់​អ្នក។ យើង​កំពុង​តែ​បញ្ចប់​ការ​ងារ​អ្នក​ ព្រោះ​ទង្វើ​អ្នក​មិន​ត្រូវ​តាម​បទដ្ឋាន​ដែល​យើង​រំពឹង​ចង់​បាន​ពី​តួនាទី​នេះ»​​​។

​៥) កុំ​ឲ្យ​បុគ្គលិក​ជឿ​ថា ការ​សម្រេច​ចិត្ត​នៅ​មាន​មន្ទិល​សង្ស័យ​

៦) កុំ​ឲ្យ​បុគ្គលិក​យក​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​នៅ​ពេល​អ្នក​បណ្ដេញ​បុគ្គលិក។ ចូរ​សុំ​ឲ្យ​បុគ្គលិក​ប្រគល់​កូន​សោ​ លិខិត​ចេញ​ចូល កា​តាប ទូរស័ព្ទ​ដៃ​ កុំព្យូទ័រ និង​​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​​ដែល​ជា​របស់​ក្រុមហ៊ុន​នៅ​ពេល​ប្រជុំ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​។​ ព្រោះ​ឧបករណ៍​ទាំ​ង​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​បុគ្គលិក​យក​ទៅ​ប្រើ​ក្នុង​បំណង​មិន​ល្អ​ណា​មួយ។

៩) ​​ចូរ​​កុំ​​​​បណ្ដេញ​បុគ្គលិក​ដោយ​ប្រើ​ភាសា​គ្រោតគ្រាត​ នៅ​ពេល​ដែល​អ្នក​ជួប​គេ​ផ្ទាល់​ ព្រោះ​អាច​ធ្វើ​ឱ្យ​បុគ្គលិក​​មាន​កំហឹង​នឹង​អ្នក​ អាច​ឱ្យ​គេ​មាន​បំណង​មិន​ល្អ​នឹង​អ្នក​ ឬ​ក្រុមហ៊ុន​អ្នក។​ ដោយ​គ្រាន់​តែ​ប្រាប់​មូលហេតុ​ដែល​គេ​ធ្វើ​ការ​មិន​បាន​​គឺ​គ្រប់គ្រាន់។ ​អ្វី​ដែល​អ្នក​គួរ​និយាយ​ចុង​ក្រោយ​នោះ​គឺ ​ជូនពរ​​គេ។ អ្នក​អាច​និយាយ​ថា​ ៖ “​​​យើង​ជូន​ពរ​អ្នក​ឲ្យ​មាន​អនាគត​ល្អ​ និង​ជឿ​ថា អ្នក​នឹង​រក​បាន​តួនាទី​មួយ​ដែល​ល្អ​ជាង​នេះ ​និង​​​សក្ដិសម​នឹង​អ្នក»​៕​

0 comments:

Post a Comment