
ដូចអ្វីដែលលោកប្រធានាធិបតីអាមេរិក រ៉ូសឺវេល បានលើកឡើងថា ការធ្វើការងារជាធីម តែងស្តែងចេញនូវលទ្ធផល
ល្អប្រសើរជាជាងការធ្វើការងារតែម្នាក់ឯង។ ពេលធីមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។
ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញបទពិសោធ និងកម្លាំងលើកទឹកចិត្តនៅក្នុងធីម ធ្វើឲ្យធីមអាច
ឆ្លើយតបចំពោះការប្រែប្រួលនៃបច្ចេកវិទ្យា សេដ្ឋកិច្ច និងទីផ្សារ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពស្មុគស្មាញជាច្រើន
ឡើង។ ធីមដែលមានប្រសិទ្ធភាពនឹងអាចធ្វើការសម្រេចចិត្តបានល្អប្រសើរឡើង ដំណើរការបានឆាប់រហ័សឡើង និង
ដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ជាងធីមដែលមានជំនាញនិងសមត្ថភាពខ្ពស់តែម្នាក់ៗធ្វើការរៀងៗខ្លួន។
វាជាការពិតណាស់ថា មនុស្សជាច្រើនមានសេចក្តីសុខនិងមានកម្លាំងចិត្តដែលបានធ្វើការជាធីម ដោយនោះគឺជាលទ្ធផល
ធ្វើឲ្យពួកគេមានលទ្ធផលប្រតិបត្តិការដ៏ឆ្នើម។
ដូច្នេះ អត្ថប្រយោជន៍ផ្សេងៗពីការចាត់តាំងធីមមានដូចតទៅ ៖
- ធ្វើឲ្យកិច្ចប្រតិបត្តិការមានផលល្អប្រសើរ ដោយមូលដ្ឋានចំណេះដឹង និងបទពិសោធដែលកាន់តែទូលំទូលាយ។
- មានគំនិតច្នៃប្រឌិតច្រើនឡើង មានទស្សនៈទូលំទូលាយ និងអាចដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងមានប្រសិទ្ធផល។
- ឆ្លើយតបការប្រែប្រួលនិងភាពប្រថុយប្រថានយ៉ាងពេញលេញ។
និយមន័យ : ក្រុមដែលមានប្រសិទ្ធភាពខ្ពស់គឺ
១ ក្រុមមនុស្សដែលមានជំនាញក្នុងការលើកស្ទួយគ្នា មានទំនាក់ទំនងគ្នាដើម្បីឲ្យសម្រេចគោលដៅរួមគ្នា។
២ ក្រុមមនុស្សដែលមានការបូជាលះបង់ចំពោះចេតនារម្មណ៍ណាមួយរួមគ្នា មានគោលដៅនៃកិច្ចប្រតិបត្តិការរួមគ្នា និង
មានមធ្យោបាយក្នុងការដំណើរការងារដែលពួកគេទទួលខុសត្រូវរួមគ្នា។
- មានទំនួលខុសត្រូវចំពោះការងារនិងលះបង់កម្លាំងកាយចិត្តដើម្បីឲ្យសម្រេចគោលដៅរួមគ្នា។
- មានការប្រគល់ការងារ (ចែករំលែកតួនាទី ទំនួលខុសត្រូវ និងអំណាចសម្រេចិត្ត) ប្រកបដោយប្រសិទ្ធផលច្រើនឡើង។
- មានបរិស្ថាននិងបរិយាកាសនៅក្នុងការធ្វើការដែលជួយឲ្យសមាជិកនៅក្នុងធីមមានកម្លាំងជំរុញនិងកម្លាំងចិត្តក្នុងការ
ធ្វើការងារច្រើនឡើង។
0 comments:
Post a Comment