Tuesday, June 30, 2015







         យ៉ាងតិចណាស់ក៏មាន ៩ដែរ...
         ញាណទាំង ៥ ដែលយើងគ្រប់គ្នាស្គាល់ច្បាស់គឺចក្ខុវិញ្ញាណ  សោតវិញ្ញាណ  ជីវ្ហាវិញ្ញាណ  ឃានវិញ្ញាណ  និងកាយវិញ្ញាណ ដែល
បានកត់ត្រាទុកជាលើកដំបូងដោយ អារីស្តូត ដែលទោះបីគាត់ជាមនុស្សឆ្លាតវ៉ៃយ៉ាងណា  ក៏នៅតែធ្លាប់ផ្តល់ព័ត៌មានខុសជាច្រើនដងផង
ដែរ (ឧទាហរណ៍ដូចជា គាត់បង្រៀនយើងថា គិតដោយប្រើបេះដូង ឃ្មុំកើតពីខ្មោចគោដែលរលួយ និងសត្វរុយមានជើងតែបួនជាដើម)។
        តែនៅមានញាណ ៤ ទៀតដែលទទួលស្គាល់ជាទូទៅមានដូចជា៖
        ១. ធើម៉ូសិបស្ហិន (Thermoception) ការដឹងពីភាពក្តៅនៅលើស្បែករបស់យើង។
        ២. អ៊ីគ្វីលីប្រ៊ីយ៉ូសិបស្ហិន (Equilibrioception) ការដឹងពីតុល្យភាពដែលកំណត់ដោយវត្ថុរាវនៅផ្នែកខាងក្នុងនៃត្រចៀក។
        ៣. ណូស៊ីសិបស្ហិន (Nociception) ការដឹងនិងការឈឺចាប់តាមរយៈស្បែក  សន្លាក់  និងអវយវៈផ្សេងៗនៃសព៌ាង្គកាយ។
        ៤. ប្រូព្រីយ៉ូសិបស្ហិន (Proprioception) ឬជា "ការដឹងរបស់សព៌ាង្គកាយ" គឺការដឹងដោយឯកឯងថា តើផ្នែកផ្សេងៗនៃសព៌ាង្គកាយ
នៅទីណា ដោយមិនចាំបាច់ត្រូវមើលឃើញឬប៉ះពាល់អ្វីទេ ឧទាហរណ៍ដូចជា អ្នកសាកល្បងបិទភ្នែក  ហើយវាត់ជើងយើងទៅមកក្នុង
លំហអាកាស  អ្នកនឹងដឹងថា តើជើងនៅចំកន្លែងណា  បើធៀបទៅនឹងផ្នែកដទៃនៃសព៌ាង្គកាយ។
        អ្នកញាណវិទ្យាដែលមានជំនឿលើខ្លួនឯង  សុទ្ធតែមានគំនិតផ្ទាល់ខ្លួនថា ញាណនេះមានច្រើនជាង ៩។  អ្នកខ្លះអះអាងថាមាន
ដល់ទៅ២១។  សាកល្បងនឹកពីអារម្មណ៍ឃ្លាន  អារម្មណ៍ស្រេក  ឬភាពជ្រាលជ្រៅលមើល តើអ្វីទាំងអស់នេះអាចចាត់ចូលក្នុងញាណ
បានដែរឬទេ?
        នៅមានការដឹងពីចរន្តអគ្គិសនីទៀតឬសូម្បីតែគ្រោះថ្នាក់ដែលជិតនឹងមកដល់ក៏ដឹងដែរ ដូចជាការបះរោមច្រូងជាដើម។
        នៅមានញាណផ្សេងៗទៀតដែលសត្វមាន  តែមនុស្សមិនមាន ដូចជាត្រីឆ្លាមមានញាណអគ្គិសនីដ៏វៃបំផុត ដែលជួយឲ្យវាដឹងពី
តំបន់អគ្គីសនីបាន។  បក្សីនិងសត្វល្អិតមានញាណមេដែក ដែលប្រើសម្រាប់ត្រួតចាប់តំបន់មេដែកនិងប្រើក្នុងប្រព័ន្ធនាំផ្លូវរបស់ពួកវា។ 
ឯត្រីក៏អាចដឹងពីទីតាំងរបស់ខ្លួន ដោយប្រើញាណដឹងពីសំឡេងជះត្រឡប់  ឯសត្វទីទុយនិងក្តាន់ប្រើញាណ អ៊ិនហ្វារេដ (Infrared Ray)
ក្នុងការចាប់សត្វឬរកចំណីនៅពេលយប់។

0 comments:

Post a Comment