ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ភោជនីយដ្ឋាន និងអាហារដ្ឋានបែបទំនើបបានរីកដុះដាលព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញ។
ម្ចាស់អាជីវកម្មមួយចំនួន ព្យាយាមបង្កើនសមត្ថភាពច្នៃប្រឌិតអាហារដ្ឋានរបស់ខ្លួនទាំងគុណភាព និងសោភណភាពដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ខណៈដែលម្ចាស់អាជីវកម្មមួយចំនួនទៀតបានទិញ Brand Name (Franchise) ពីក្រៅប្រទេសមកប្រកួតប្រជែងជាមួយអ្នកនៅក្នុងស្រុក។
បច្ចុប្បន្ន គេសង្កេតឃើញមាន ក្រុមហ៊ុនលក់ភេសជ្ជៈ និងអាហារដ្ឋានមួយចំនួនធំបានទិញ Franchise ក្រុមហ៊ុនក្រៅប្រទេសចែកចាយផលិតផល និងសេវាកម្មផ្ដាច់មុខនៅកម្ពុជា និងខណៈខ្លះទៀតទិញតែសិទ្ធិចែកចាយផ្ដាច់មុខនៅកម្ពុជាតែប៉ុណ្ណោះ ហើយក៏មានដែរ អ្នកបង្កើត Brand ខ្លួនឯង និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់?

ហេតុអ្វីបានជាម្ចាស់អាជីវកម្មបើកដំបូង មានអ្នកខ្លះចង់ Franchise និងខ្លះទៀតចង់ Build Brand ខ្លួនឯង?
ពាក្យថា “Franchise” គឺជាកិច្ចព្រមព្រៀងមួយរវាងភាគីឯករាជ្យស្របច្បាប់ចំនួនពីរដែល ផ្តល់សិទ្ធិក្នុងការលក់ផលិតផល/សេវាកម្មដោយប្រើឈ្មោះយីហោ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនរួមគ្នា ឬអាចនិយាយដោយខ្លីថា “ការផ្តល់សិទ្ធិលក់បន្ត”។
តែគុជ Chatime ជាម៉ាកក្រុមហ៊ុនល្បីរបស់តៃវ៉ាន់បានផ្ដល់សិទ្ធិលក់បន្ត (Franchise) ឲ្យម្ចាស់អាជីវកម្មកម្ពុជា ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅជាពិសេសយុវជន។ បច្ចុប្បន្ន Chatime មាន ២១សាខានៅប្រទេសកម្ពុជា បន្ទាប់ពីបើកដំណើរការលើកដំបូងកាលពីដើមឆ្នាំ២០១៣។
ទន្ទឹមគ្នានេះ គេក៏សង្កេតឃើញពីភាពជោគជ័យម៉ាកកាហ្វេក្នុងស្រុកកំពុងលេចធ្លោមួយដែរគឺ Brown Coffee ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទៅលើរសជាតិកាហ្វេ ខណៈដែលម្ចាស់អាជីវកម្មនេះជាយុវជនមានវ័យមិនទាន់ដល់ ៣០ផង។
សហស្ថាបនិកហាងកាហ្វេ Brown Coffee លោក ចាង ប៊ុនលាង វ័យ ២៨ឆ្នាំបានមានប្រសាសន៍ប្រាប់គេហទំព័រ The BNEWS ថា ហាងកាហ្វេ Brown កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតពីសមាជិកក្រុមចំនួនប្រាំនាក់សុទ្ធតែជាមិត្តភ័ក្ដិនៅថ្នាក់វិទ្យាល័យដែលមានជំនាញផ្សេងៗគ្នា ប៉ុន្តែសុទ្ធតែមានគំនិតបង្កើតហាងកាហ្វេ នេះឡើង ។
ដោយសារការនាំចូលរសជាតិកាហ្វេមកពីក្រៅប្រទេសប្រកបដោយការសំរឹទ្ធិសម្រាំង ហើយការឌីសាញហាងប្រកបដោយសិល្បៈ គួបផ្សំនឹងសេវាកម្មល្អផង បានធ្វើឲ្យ Brown Coffee ជ្រៀតចូលទៅក្នុងទីផ្សារ និងទទួលបានការគាំទ្រខ្លាំងពីមហាជន គឺតាំងពីបង្កើតដំបូងបានមួយឆ្នាំមកម្ល៉េះ។
តាមការសង្កេតឃើញជាក់ស្ដែង ហាង Brown Coffee ជាម៉ាកក្នុងស្រុកដែលទទួលគាំទ្រច្រើនពីមហាជន ជាពិសេសយុវវ័យ ហើយបច្ចុប្បន្ន Brown Coffee កំពុងពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ចំនួន ១០កន្លែងហើយក្នុងរាជធានីភ្នំពេញ គិតចាប់តាំងពី បង្កើតហាងនេះឡើងនៅឆ្នាំ២០០៩ ។
សិល្បៈនៃការឌីសាញហាងខុសប្លែកពីគ្នានៃហាងទាំង ១០ជាមួយនឹងការច្នៃប្រឌិតខ្ពស់ ព្រមទាំងស្តង់ដារនៃរសជាតិ និងសេវាកម្មល្អថែមទៀតនោះ អាចជាយុទ្ធសាស្ត្ររបស់ Brown Coffee ជ្រៀតចូលទីផ្សារបានរហ័ស បើទោះបីជាហាងកាហ្វេនេះមានការប្រកួតប្រជែងខ្ពស់ជាមួយហាងកាហ្វេក្នុងស្រុក និងកាហ្វេ Franchise ពីក្រៅប្រទេសមួយចំនួនក្ដី។
ម្ចាស់ហាងដដែលនេះបានបន្តទៀតថា ការទទួលបានការទុកចិត្តមកលើម៉ាកសញ្ញាហាងកាហ្វេ Brown ពីមហាជន អាចជាភាពជោគជ័យមួយសម្រាប់ហាងកាហ្វេរបស់លោក ក៏ប៉ុន្តែទោះជាយ៉ាងណា Brown Coffee កំពុងប្រឹងប្រែងបន្ត ដើម្បីពង្រីកខ្លួនបន្ថែមទៀត។
ងាកមកមើលហាងតែគុជ Chatime ឯណេះវិញ អ្នកគ្រប់គ្រងផ្នែកទីផ្សារ លោក លីន តិចគួង ឲ្យគេហទំព័រ The BNEWS ដឹងថា Chatimeជាម៉ាក តែគុជល្បីឈ្មោះនៅកោះតៃវ៉ាន់ ហើយត្រូវបានក្រុមហ៊ុន (BML) Brand Management limited នាំចូលផ្ដាច់មុខដើម្បីចែកចាយសិទ្ធិលក់បន្តក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១២ ដែលបច្ចុប្បន្នមាន ២១សាខា នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
ដោយសារសម្លឹងឃើញទីផ្សារប្រទេសកម្ពុជា ទោរទន់ទៅនឹងការនិយមញ៉ាំតែគុជ ដែលមិនមានម៉ាកត្រឹមត្រូវនោះ បានធ្វើឲ្យក្រុមហ៊ុន BML សម្រេចចិត្តនាំចូល តែគុជម៉ាក Chatime ដែលជាម៉ាកល្បីក្នុងប្រទេសតៃវ៉ាន់ និងនៅទូទាំងពិភពលោកមកដំណើរការនៅកម្ពុជាតែម្ដង។
ស្តង់ដារនៃរសជាតិ និងការឌីសាញ ការវេចខ្ចប់ និងទីតាំង ជាភាពទាក់ទាញមួយ សម្រាប់តែគុជ Chatime ។
អ្នកគ្រប់គ្រងរូបនេះបន្តថា ការទិញ Franchise ល្បីពីក្រៅប្រទេសសម្រាប់អាជីវកម្មថ្មីថ្មោងគឺជាការល្អមួយ ព្រោះនៅពេលទទួលសិទ្ធិធ្វើអាជីវកម្មបន្តពី Chatime រាល់ប្រព័ន្ធប្រតិបត្តការទាំងអស់ រួមមាន ប្រពន្ធគ្រប់គ្រង ប្រព័ន្ធទីផ្សារ ជាដើម ត្រូវធ្វើតាម និងអនុវត្តតាមស្តង់ដាររបស់ Chatime តែម្តង ដោយ Chatime នឹងជួយសម្រួលលើប្រតិបត្តិការនេះដើម្បីអោយត្រូវស្តង់ដារ Chattime ជាអន្តរជាតិទាំងគុណភាព និង សេវាកម្ម៕

0 comments:
Post a Comment