ការផ្ដល់ប្រាក់ខែខ្ពស់ពេលខ្លះមិនប្រាកដថា អាចធ្វើឲ្យបុគ្គលិកក្នុងក្រុមហ៊ុនមានទឹកចិត្តកាន់តែខ្ពស់ចង់ធ្វើការឲ្យខ្លួនជារៀងរហូតនោះឡើយ។ ការប្ដេជ្ញាចិត្ត គុណតម្លៃក្នុងការងារ ការលើកទឹកចិត្ត គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ផ្សេងទៀតដែលក្រុមហ៊ុននោះត្រូវផ្តល់ឲ្យបុគ្គលិករបស់ខ្លួន។
សម្រាប់អាជីវកម្ម ឬ មុខជំនួញ ការស្វែងយល់ពីគុណតម្លៃសំខាន់ៗខាងក្រោមនេះ បានរួមចំណែកយ៉ាងមហាសាលជួយឲ្យការងារនោះទទួលបានជោគជ័យ។
១) សេរីភាព
បុគ្គលិកដែលអនុវត្តការងារបានល្អប្រសើរ គឺជាគុណសម្បត្តិដ៏សំខាន់ធ្វើឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យ។ ប៉ុន្តែ កិច្ចការទាំងអស់មិនមែនសុទ្ធតែអាចទទួលបានលទ្ធផលល្អក្រោមការគ្រប់គ្រងយ៉ាងរាំងមាំដូចទ្រុងដែកនោះឡើយ។ ស្វ័យភាព និងសេរីភាពការងារ គឺជាថ្នាលពង្រីកការទំនាក់ទំនង និង ការពេញចិត្តពេញថ្លើមក្នុងបរិស្ថានការងារ ដែលនេះជាគ្រឹះនៃការបង្កើតថ្មី និងការច្នៃប្រឌិត។ ដូច្នេះ សូមផ្តល់សេរីភាពដល់បុគ្គលិកជីកកកាយនូវអ្វីដែលគេយល់ថា ពិតជាត្រឹមត្រូវ និងទទួលបានលទ្ធផលល្អបំផុត។

២) គោលដៅ
ការបំពេញការងាររបស់បុគ្គលិកពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឡើងដើម្បីសម្រេចឲ្យបានគោលដៅមួយរបស់ក្រុមហ៊ុននាពេលខាងមុខ។ គោលដៅដ៏ច្បាស់លាស់ អាចជួយបង្កើតមហិច្ឆតា និង ការឲ្យតម្លៃរបស់បុគ្គលិកខិតខំបំពេញការងារនោះជាបន្តបន្ទាប់។

ការងារដែលគ្មានគោលដៅច្បាស់លាស់ប្រៀបដូចជាមនុស្សពិការភ្នែក ដូច្នេះម្ចាស់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំត្រូវពន្យល់ពីគោលដៅរបស់ក្រុមហ៊ុនឱ្យបានច្បាស់ដល់បុគ្គលិក កុំឱ្យបុគ្គលិកបំពេញការងារទាំងតែលតោលដូចទូកនៅកណ្ដាលសមុទ្រមិនដឹងទិសដៅ។
៣) បេសកកម្ម
ពាក្យថា “ធំជាងគេបំផុង លឿនជាងគេបំផុត មានគុណភាពជាងគេបំផុត” នេះគឺជាក្តីប្រាថ្នាធំមួយទៀតរបស់បុគ្គលិកដែលចង់ឮចេញពីមាត់របស់អតិថិជន និង សាធារណជនមកលើក្រុមហ៊ុន ឬ ស្ថាប័នរបស់ខ្លួន។ ត្រង់ចំណុចនេះ ក្រុមហ៊ុនត្រូវបង្ហាញបុគ្គលិកនីមួយៗពីបេសកកម្មរបស់ខ្លួន ឲ្យបានច្បាស់លាស់ថា តើខ្លួនចង់សម្រេចគោលដៅអ្វី? ទន្ទឹមនឹងបង្ហាញការងារជាក់ស្តែង និងមូលហេតុឲ្យបានច្បាស់លាស់លាស់?

៤) ការលើកទឹកចិត្ត
ការលើកទឹកចិត្តគឺជាគុណតម្លៃយ៉ាងពិសេសមួយទៀតដែលបុគ្គលិកគ្រប់រូបត្រូវការជាទីបំផុតក្នុងបរិស្ថានការងារ។ ភាពថ្លោះធ្លោយរបស់បុគ្គលិក គឺជាកំហុសមួយ តែការរកឲ្យឃើញពីមូលហេតុពិតជាដំណោះស្រាយល្អប្រសើរ។

ដូច្នេះ ចូរបើកឱកាសឲ្យបុគ្គលិកបញ្ចេញសមត្ថភាពរបស់ខ្លួនឡើងវិញ ទន្ទឹមនឹងការប្រើប្រាស់យុទ្ធសាស្ត្ររិះគន់ក្នុងន័យស្ថាបនា បន្សល់ទុកនូវការប្ដេជ្ញាចិត្តមួយដល់បុគ្គលិកលើការងាររបស់ខ្លួន។
ការលើកទឹកចិត្ត មិនត្រឹមតែពាក្យសម្ដីដែលពោលសរសើរស្នាដៃរបស់បុគ្គលិកនោះទេ ក្រុមហ៊ុនអាចចេញជាលិខិតសរសើរ ផ្ដល់រង្វាន់លើកទឹកចិត្ត ដំឡើងប្រាក់បៀរវត្សរ៍ ផ្ដល់ឱកាសឱ្យបុគ្គលិកឈប់សម្រាកលំហែកាយ និងការលើកទឹកចិត្តផ្សេងៗទៀត។ កុំភ្លេចណា សូម្បីតែស្នាមញញឹមរបស់មេដឹកនាំដាក់បុគ្គលិក ក៏ជាផ្នែកតូចមួយនៃការលើកទឹកចិត្តបុគ្គលិក ដោយប្រយោលដែរ។
៥) ការរួមចំណែក
ក្រុមហ៊ុនទាំងឡាយត្រូវយល់ថា បុគ្គលិកគ្រប់រូបចង់រួមចំណែកផ្តល់មតិ និង គំនិតខ្លះៗដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេ។ ការបដិសេធន៍ ឬ រាំងខ្ទប់ឱកាសឲ្យបុគ្គលិកបង្ហាញសមត្ថភាពរបស់ខ្លួន ប្រៀបដូចជាការបិតឆ្នាំងបាយរបស់ក្រុមហ៊ុនដូច្នេះដែរ។ ទោះបីជាគំនិតទាំងអស់នោះមិនអាចយកមកអនុវត្តទាំងស្រុង ការដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាគំនិតរបស់គេពិតជាមានតម្លៃ នោះគឺជាការគ្រប់គ្រាន់។

៦) ទំនាក់ទំនង
ប្រធានក្រុមហ៊ុនទូទៅតែងចាត់ទុកថា កិច្ចប្រជុំផ្លូវការមួយរវាងខ្លួន និងបុគ្គលិកស្ដីពីបញ្ហាការងារមានសារសំខាន់ជាងសកម្មភាពផ្សេងៗទៀតជួយជំរុញឲ្យការងារនោះទទួលបានជោគជ័យ។

ប៉ុន្តែ នោះជាការយល់ឃើញខុសស្រលះ ត្បិតអីការប្រាស្រ័យទាក់ទងខ្លីៗ សាមញ្ញៗរបស់បុគ្គលិកក្រៅផ្លូវការមួយចំនួនជាមួយបុគ្គលិកដទៃទៀត គឺធាតុផ្សំមួយដ៏សំខាន់ជួយឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យ អាចល្អជាងទំនាក់ទំនងក្នុងកិច្ចប្រជុំផ្លូវការរបស់ខ្លួនទៀតផងក៏មិនដឹង។
៧) សមភាព
បុគ្គលិកទូទៅអាចទ្រាំទ្រនឹងការងាររបស់ខ្លួនបាន លុះត្រាតែអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន បង្គាប់បុគ្គលិកដោយស្មើភាព មិនកាន់ជើងមួយទម្លាក់ជើងមួយចោលនោះឡើយ។ បុគ្គលិកម្នាក់មានរបៀបគ្រប់គ្រងផ្សេងគ្នា ប៉ុន្តែភាពស្មើគ្នាត្រូវតែធ្វើឲ្យបាននៅកន្លែងការងារ។ ដូច្នេះ ស្គាល់បុគ្គលិកកាន់តែច្បាស់ ទទួលបានផ្លែផ្កាកាន់តែល្អ។

៨) ការចែករំលែកចំណេះដឹង
រឿងមួយទៀតដែលបុគ្គលិកទូទៅចង់បានពីក្រុមហ៊ុននោះគឺការ ទទួលបានចំណេះដឹងមកវិញពីក្រុមហ៊ុនយ៉ាងពិតប្រាកដសម្រាប់អាជីពការងាររបស់ខ្លួននៅពេលអនាគត។

ការផ្តល់ចំណេះដឹង និងការបង្ហាត់បង្រៀនឲ្យបុគ្គលិកឲ្យមានជំនាញកាន់តែខ្ពស់ បើទោះបីជាដឹងថា បុគ្គលិកនោះនឹងមិនធ្វើការឲ្យខ្លួនជារៀងរហូតយ៉ាងណាក៏ដោយ នេះជាឥទ្ធិពលលើកទឹកចិត្តយ៉ាងមានប្រសិទ្ធភាពមួយដល់ពួកគេគេ។ ត្រូវចាំថា បើក្រុមហ៊ុនមួយយកចិត្តទុកដាក់ចំពោះបុគ្គលិក បុគ្គលិកក្រុមហ៊ុននោះក៏យកចិត្តទុកដល់ក្រុមហ៊ុននោះវិញដែរ។
៩) បិរិយាកាសការងារ
គួររៀបចំកន្លែងការងារឱ្យបុគ្គលិកមានរបៀបរៀបរយ មានខ្យល់គ្រប់គ្រាន់ ប្រកបដោយអនាម័យ និងផាសុកភាព។ ក្នុងបន្ទប់យ៉ាងហើចណាស់អាចមានការតុបតែងតិចតួច មានតុទូដាក់ឯកសារ ដែលមើលទៅសមជាការិយាល័យការងារ៕

0 comments:
Post a Comment