១០ចំណុចម្ចាស់អាជីវកម្មត្រូវគិតយ៉ាងយកចិត្តទុកដាក់មុនដាក់ឈ្មោះក្រុមហ៊ុន!
មានលុយ មានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បើកអាជីវកម្មរបស់ខ្លួនមិនមែនមានន័យថា អាចធ្វើឲ្យសហគ្រិនទូទៅមានអ្វីៗក្នុងដៃអាចឈោងចាប់ភាពជោគជ័យបាននោះឡើយ។ ការពិចារណាទៅលើលក្ខណៈមួយចំនួនទៀតដូចជា ការដាក់ឈ្មោះរបស់ក្រុមហ៊ុនដែលត្រូវលើកយកមកបង្ហាញនៅពេលនេះជាដើម គឺជារឿងដែលសហគ្រិនទាំងអស់ត្រូវពិចារណាយ៉ាងយកចិត្តទុកដាក់ផងដែរ។
ចំពោះសហគ្រិនដែលចង់ចាប់ផ្តើមអាជីវកម្ម ហើយមិនទាន់មានគន្លឹះច្បាស់លាស់ដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន អាចសាកល្បងពិនិត្យមើលគន្លឹះទាំង ១០ចំណុចខាងក្រោមនេះ ធ្វើយ៉ាងណាឲ្យអាជីវកម្មនោះមានឈ្មោះបោះសម្លេងនៅពេលអនាគត។
១) ពិនិត្យបញ្ជីឈ្មោះក្រុមហ៊ុនគូប្រជែង
ដើម្បីឲ្យប្រាកដក្នុងចិត្ត សហគ្រិនទាំងអស់ត្រូវពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនគូប្រជែងជាមិនសិន។ បន្ទាប់មករាយឈ្មោះក្រុមហ៊ុនរបស់អ្នក ដោយធ្វើការប្រៀបធៀបម្តងហើយម្តងទៀតទៅតាមប្រភេទឈ្មោះដែលខ្លួនចង់បាន ដោយរំពឹងថា នឹងអាចទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន។

២) គិតពីតម្រូវការរបស់អតិថិជន
អ្នកពិតជាចង់ឲ្យឈ្មោះក្រុមហ៊ុនជំនួញរបស់អ្នក ស្ថិតនៅក្រសែភ្នែករបស់អតិថិជនដោយប្រើរយៈពេលដ៏ខ្លីមួយ។ អ្នកត្រូវធ្វើការសិក្សា និងស្ទាបស្ទង់មតិដើម្បីបានដឹងថា ឈ្មោះក្រុមហ៊ុនដែលអ្នកចង់បង្កើតមានលក្ខណៈស៊ីចង្វាក់គ្នាទៅនឹងចំណាប់អារម្មណ៍របស់អតិថិជន។

៣) បង្កប់ភាពច្នៃប្រឌិតក្នុងឈ្មោះក្រុមហ៊ុន
ឈ្មោះក្រុមហ៊ុនរបស់អ្នកមិនត្រូវផ្ដោតទៅលើភាពងាយស្រួលក្នុងការបញ្ចេញសម្លេង និង ការចងចាំតែមួយមុខប៉ុណ្ណោះទេ អ្នកក៏ត្រូវគិតពីអត្ថន័យរបស់វាផងដែរ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអាជីវកម្មរបស់អ្នក។ អត្ថន័យរបស់វា នឹងធ្វើឲ្យអតិថិជនងាយចងចាំ ត្រួសត្រាយផ្លូវឲ្យអាជីវកម្មរបស់អ្នកហក់ឡើងកាន់តែខ្លាំងនៅលើទីផ្សារបានយូរអង្វែងទៀតផង។
៤) សិក្សាពីឈ្មោះក្រុមហ៊ុនឲ្យបានគ្រប់ជ្រុងជ្រោយ
អ្នកត្រូវដាក់ឈ្មោះក្រុមហ៊ុនឲ្យស៊ីចង្វាក់ទៅនឹងដំណើរការអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃ និងសិក្សាពីកត្តាមួយចំនួនដែលធ្វើឲ្យសាធារណជនគិត និង ចាប់អារម្មណ៍។ អ្នកត្រូវប្រាកដថា ឈ្មោះក្រុមហ៊ុនត្រូវសរសេរយ៉ាងច្បាស់ៗ ទន្ទឹមនឹងការទម្លុះទម្លាយអាថ៌កំបាំងជាឧបសគ្គមួយចំនួនរបស់អ្នកនៅពីក្រោយឈ្មោះក្រុមហ៊ុនរបស់អ្នក។

៥) ជ្រើសរើសឈ្មោះមានស្ថិរភាពយូរអង្វែង
ការដាក់ឈ្មោះឲ្យសមតាមស្ថានភាពបច្ចុប្បន្នវាមិនទាន់គ្រប់គ្រាន់នោះឡើយ។ ដូច្នេះ អ្នកត្រូវសម្លឹងមើលឲ្យបានឆ្ងាយពីអនាគតស្ថិរភាពអាជីវកម្មរបស់អ្នកស្របតាមបរិបទសង្គមពីសម័យកាលមួយទៅសម័យកាលមួយដោយមិនចាំបាច់កែប្រែ ឬ ផ្លាស់ប្ដូរឈ្មោះថ្មីនោះឡើយ។

៦) ស្វែងរកជំនួញ
ជំនួយនៅទីនេះមិនមែនជាជំនួយហិរញ្ញវត្ថុ ឬ ធនធានមនុស្សនោះឡើយ តែវាជាការស្នើជំនួយពីមិត្តភ័ក្ដិ ក្រុមគ្រួសារ អ្នករួមអាជីព ឬ សាធារណជនជួយបង្ហាញចំណាប់អារម្មណ៍ ផ្តល់មតិ និង ការណែនាំមួយចំនួនលើឈ្មោះក្រុមហ៊ុនដែលអ្នកជ្រើសរើស។ អ្នកត្រូវសិក្សាពីវាឡើងវិញ ប្រសិនបើពួកគេបានបង្ហាញគំនិតអវិជ្ជមានលើឈ្មោះក្រុមហ៊ុនរបស់អ្នក។

៧) គិតពីស្លាកសញ្ញា ឬ ម៉ាក (Brand)របស់ក្រុមហ៊ុន
ឈ្មោះក្រុមហ៊ុនល្អ ប៉ុន្តែស្លាកសញ្ញា ឬ ម៉ាកអន់ពិតជាមិនអាចធ្វើឲ្យអាជីវកម្មរបស់អ្នកជោគជ័យទាំងស្រុងនោះឡើយបើសិនជាវាមិនទាក់ទាញទេនោះ។ ម៉ាក ឬ ស្លាកសញ្ញាដ៏ទាក់ទាញពីមជ្ឈដ្ឋានទូទៅដែលមាននៅលើផលិតផល ឬ សេវាកម្ម នឹងបង្កើនសក្ដានុពលមុខជំនួញរបស់អ្នកក្តោបក្តាប់ទីផ្សារនៅពេលអនាគត។

៨) ប្រើប្រាស់សម្ភារជំនួយស្វែងរកឈ្មោះ
អំឡុងពេលកំពុងស្រាវជ្រាវស្វែងរកឈ្មោះដ៏ល្អមួយសម្រាប់ដាក់ឲ្យក្រុមហ៊ុនរបស់អ្នក អ្នកអាចប្រើប្រាស់សម្ភារៈជំនួយមួយចំនួនទៀត ដូចជាវចនានុក្រម ឬ តាមប្រព័ន្ធអ៊ីនធឺណិតក៏បានដើម្បីស្វែងយល់ពីអត្ថន័យឃ្លោងឃ្លា និង ពាក្យពេចន៍ទាំងនោះ។

៩) ដាក់ឈ្មោះឲ្យខ្លី តែមានន័យជ្រៅ
ឈ្មោះខ្លីពេកមិនមែនមានន័យថា សុទ្ធតែមានប្រសិទ្ធភាពទាំងអស់នោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចដាក់ឈ្មោះក្រុមហ៊ុនឲ្យខ្លី តែមានន័យ ធ្វើយ៉ាងណាឲ្យសាធារណជនងាយស្រួលក្នុងការចងចាំ។ បន្ថែមលើនេះអ្នកអាចដាក់អក្សរកាត់ តែអ្នកអាចធ្វើបានលុះត្រាតែអក្សរកាត់នោះមានលក្ខណៈមិនសាំញ៉ាំ និងងាយស្រួលចងចាំតែប៉ុណ្ណោះជាពិសេសអាចប្រកបអានបាន។

១០) ផ្អឹបទុកបញ្ជីឈ្មោះក្រុមហ៊ុនមួយរយៈ
អ្នកអាចដើរទៅខាងក្រៅដោយទម្លាក់ចោលបញ្ជីឈ្មោះក្រុមហ៊ុនរបស់អ្នកដែលបានជ្រើសរើសក្នុងរយៈពេល១ ឬ២ថ្ងៃ។ បន្ទាប់មកអ្នកចាប់ផ្តើមកាន់វាឡើងវិញ ត្បិតអីនៅពេលនេះអ្នកអាចត្រលប់មកវិញ ដោយនាំមកនូវគំនិតប្លែកៗល្អប្រសើរជាងឈ្មោះក្រុមហ៊ុនមុនដែលអ្នកស្រលាញ់៕

0 comments:
Post a Comment