Tuesday, June 30, 2015





មុននឹងអ្នកអាចយកជោគជ័យលើអាជីវកម្មណាមួយ អ្នកត្រូវដឹងជាមុនថា
តើអ្នកមានគុណសម្បត្តិសំខាន់អ្វីខ្លះហើយឬនៅ? ដំណាក់កាលនេះនឹងជួយចង្អុលបង្ហាញថា
តើអ្នកមានសារធាតុជាអ្នករកស៊ីដល់កម្រិតណា?
គិតមើលបន្តិចសិន!
មនុស្សយើងមានវាសនាល្អម្យ៉ាងដែលថា គុណសម្បត្តិដ៏សំខាន់បំផុតសម្រាប់ធ្វើជាអ្នករកស៊ីដ៏ល្អ គឺ​ជា​អ្វី​ដែល​
យើងរក​បាន​មក​ដោយ​ពុំ​មាន​ចំណាយ​ប្រាក់​កាស​អ្វី​ឡើយ។ គុណសម្បត្តិនោះគឺ សមត្ថភាពនៃការគិត នេះឯង។
ហេតុផលដែលមនុស្សចូលចិត្តបញ្ចេញសកម្មភាព ជាងការគិតឲ្យបានល្អិតល្អន់ព្រោះថាការប្រើខួរក្បាលគិតវា
លំបាកជាងការប្រើកម្លាំង។ ហេតុដូច្នេះហើយ ទើបយើងមើលឃើញមនុស្សខ្លះ ខំព្យាយាមធ្វើឲ្យខ្លួនឯងមានការ
មមាញឹកជាប្រចាំ ដូចជាត្រូវធ្វើនេះរវល់ធ្វើនោះ ដោយសារតែគេចង់គេចឲ្យឆ្ងាយពីការប្រើខួរក្បាលនេះឯង។
ទោះជាយ៉ាងណាក៏ដោយ យើងជឿថា មនុស្សភាគច្រើនតែងតែចង់មានអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែនៅមិនទាន់
សម្រេចចិត្តថាតើនឹងត្រូវធ្វើអ្វី។ អ្នកទាំងនេះហើយដែលត្រូវ ឈប់ ហើយ គិត ឲ្យបានស្រួលបួលពុំមែនលោត
ចូលទាំងភ្នែនដោយពុំបានគិតគូរអ្វីនោះឡើយ។ ក្នុងន័យនេះដែរ ទោះបីជាអ្នកជឿជាក់ថា អ្នកពិតជាចង់ប្រកប
អាជីវកម្មផ្ទាល់ខ្លួនហើយដឹងច្បាស់ថាខ្លួនត្រូវធ្វើអាជីវកម្មអ្វីដែរនោះ ក៏នៅតែមិនទាន់ជាល្អអ្វីប៉ុន្មានទេ ដរាបណា
អ្នកមិនព្រមគិតពិចារណាឲ្យដិតដល់លើការសម្រេចចិត្តសំខាន់ៗទេនោះ។
»»»ហេតុនេះ អ្នកត្រូវហ្វឹកហាត់ឲ្យមានវិន័យក្នុងការគិតជាមុន។ មានឧបសគ្គជាច្រើន ដែលយើងត្រូវជួបប្រទះ
ដូចជា ៖
     ១. ខ្វះភាពអំណត់ :  ការប្រញាប់ប្រញាល់ពេក គឺជាផ្លូវនាំទៅរកក្តីវិបត្តិ។ ចូរខំព្យា យាមបង្គាប់ខ្លួនឯងឲ្យចេះ
លុយភក់លុយជ្រាំ ឬជួបនឹងរឿងប្លែកៗមួយចំនួនដែលយើងមិនធ្លាប់ដឹង ដើម្បីឲ្យអ្នកកាន់តែភ្លឺច្បាស់ជាងមុន។
     ២. មើលឃើញខ្លី :  ដោយសារតែសព្វថ្ងៃនេះ គេនិយមតែទៅលើជំនាញពិសេសម្យ៉ាងៗទើបធ្វើឲ្យមនុស្ស បង្រួមការគិតរបស់ខ្លួនឲ្យតូចដោយមិនព្រមចង់គិតទៅលើរឿងផ្សេងដែលមិនមែនជារឿងរបស់ខ្លួនឡើយ។
     ៣. ជឿជាក់លើខ្លួនឯងជ្រុលពេក ធ្វើឲ្យគិតខ្លី :  អ្នកត្រូវបើកចំហចិត្តឲ្យទូលំទូលាយនិងមើលឲ្យបាន
ចម្រើនផ្លូវនូវរាល់ការសម្រេចចិត្តធំៗ។ ការរកមើលកំហុសអ្នកដទៃតែងតែងាយស្រួលជាងការរកមើលកំហុស
ខ្លួនឯង។
                      "អ្នកដែលគិតថាខ្លួនឯងចេះដឹងគ្រប់យ៉ាង គឺជាមនុស្សគួរឲ្យធុញទ្រាន់បំផុត"
     ៤. មិនចង់ប្រើខួរក្បាល: តាមពិតទៅ កាលបើអ្នកប្រើខួរក្បាលបានកាន់តែច្រើន អ្នកក៏កាន់តែជក់ចិត្តក្នុង
ការប្រើខួរក្បាលទៅវិញ។
     ៥. មិនចង់ស្តាប់អ្វីដែលខ្លួនមិនចង់ឮ:  នេះជាចំណុចដែលចុចជីពចរការគិតរបស់យើងឲ្យគាំងនៅមួយ
កន្លែង។ អាជីវករដ៏ល្អមិនគួរគិតលម្អៀងទេតែត្រូវប្រកាន់យកភាពត្រឹមត្រូវក្នុងការសម្រេចចិត្តនីមួយៗ។
     ៦. ការប្រឹងប្រែងស្ទុះស្ទា:  ចំណុចនេះក៏ជាឧបសគ្គម្យ៉ាងដែរ ព្រោះពិតមែនតែការខំប្រឹងប្រែងស្ទុះស្ទារ
ជាគុណសម្បត្តិដ៏សំខាន់ក្នុងការចាប់ផ្តើមប្រកបអាជីវកម្ម ប៉ុន្តែយើងក៏ត្រូវដកប្រការនេះទុកម្តុំសិនក្នុងពេលដែល
យើង កំពុងប្រើការត្រិះរិះពិចារណា។
ក្នុងការសម្រេចចិត្តដំណាក់កាលដំបូងនេះ អ្នកត្រូវគិតឲ្យហើយថា តើអ្នកបម្រុងទៅចាក់ឫសនៅទីណា? តើអ្នក
មានការចាំបាច់អ្វីត្រូវផ្លាស់ប្តូរទៅនៅទីនោះ ឬមួយអ្នកពេញចិត្តនឹងទៅដោយខ្លួនឯង?

អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- តើអ្នកពិតជាចង់ប្រកមអាជីវកម្មផ្ទាល់ខ្លួនមែនឬ?
- ធ្វើអ្វី? នៅទីណា?
- រៀបផែនការវាយលុក
- ចាប់ផ្តើមប្រតិបត្តិការ
- សម្រេចគោលដៅ

0 comments:

Post a Comment