មានគន្លឹះមិនតិចឡើយ ដែលត្រូវបានលើកយកមកបង្ហាញសម្រាប់ត្រួសត្រាយផ្លូវដល់ប្រិយមិត្តឲ្យក្លាយជាសហគ្រិនជោគជ័យម្នាក់នៅពេលអនាគត។ តែចម្លើយតែមួយគត់ដែលប្រិយមិត្តចង់ដឹងនោះគឺថា តើធ្វើយ៉ាងម៉េចដើម្បីក្លាយជាសហគ្រិនជោគជ័យ?
ទោះបីអត្ថបទនេះមិនក្តោបលើគោលការណ៍ទូទៅស្តីពីយុទ្ធសាស្ត្រជាសហគ្រិនក៏ពិតមែន តែគ្រឹះ ៥ចំណុចខាងក្រោមនេះ គឺពិតជាត្រូវបានមហាសេដ្ឋីជាច្រើនអនុវត្តកន្លងមក និងប្រកាន់ខ្ជាប់ក្នុងខ្លួនជានិច្ច សម្រាប់ចែករំលែកដល់សហគ្រិននៅទូទាំងពិភពលោក។
១) បើកចិត្តឲ្យទូលាយសម្លឹងមើលឲ្យកាន់តែខ្ពស់
ភាពជាសហគ្រិនជោគជ័យម្នាក់ ត្រូវយល់ថា ការបើកចិត្តឲ្យទូលាយសម្លឹងមើលឲ្យកាន់តែខ្ពស់ គឺជារឿងដែលចាំបាច់សម្រាប់មនុស្សគ្រប់គ្នាដើម្បីស្វះស្វែងរកទ្រព្យសម្បតិ្តពីការងាររបស់ខ្លួន។ នេះមិនត្រូវភ័យខ្លាចទទួលយកគំនិតថ្មីៗរៀនពីមនុស្សនៅជុំវិញខ្លួន និងចាប់ផ្តើមជំរុញភាពជឿជាក់ខ្លួនឯងឲ្យកាន់តែផុសផុលឡើងជាមួយនឹងសុទិដ្ឋិនិយមដ៏វែងឆ្ងាយមួយនៅពេលអនាគត។

២) គិតពីដំណោះស្រាយ មិនមែនបញ្ហា
សហគ្រិនមួយចំនួនបានដឹងជាមុនថា ការងារដែលខ្លួនធ្វើនឹងបរាជ័យ និងព្យាយាមគិតតែអ្វីដែលខ្លួនមិនបានធ្វើពីមុនមក។ ផ្ទុយទៅវិញ ជាទូទៅសហគ្រិនដ៏ឈ្លាសវៃតែងផ្លាស់ប្ដូរគំនិតនេះ ត្បិតអីលទ្ធភាពនៃដំណោះស្រាយ និងច្រកចេញគឺជារឿងសំខាន់ត្រូវធ្វើ មិនមែនមានតែបញ្ហានោះឡើយ។

៣) មានមហិច្ឆតាខ្ពស់ ធ្វើជាឈ្នាន់បង្កើតភាពជោគជ័យ
សហគ្រិនដែលជោគជ័យត្រូវផ្តើមចេញពីមហិច្ឆតារបស់ខ្លួន ដែលជាចំណុចខ្លាំងក្តោបក្រសោបភាពជោគជ័យទាំងអស់។ គេនឹងប្រែក្លាយក្តីសុបិនទាំងឡាយឲ្យក្លាយជាការពិតបាន ទោះបីជាមានឧបសគ្គ ឬ ត្រូវដើរថយក្រោយមួយជំហានក៏ដោយ។ ភាពបរាជ័យរបស់គេនឹងត្រូវវាយបំបាក់ដោយការឃុំគ្រងខ្លួន និងលើកទឹកចិត្តខ្លួនឯងយ៉ាងសកម្មបំផុតពីជំហានមួយទៅជំហានមួយទៀត។
៤) ពង្រឹងសមត្ថភាព ជះឥទ្ធិពលលើអ្នកដទៃ
សហគ្រិនដ៏ជោគជ័យម្នាក់តែងមានសមត្ថភាពពិសេសមួយខុសពីគេ ដើម្បីជះឥទ្ធិពល និង ទទួលបានមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សនៅជុំវិញខ្លួន មិនថាកើតឡើងដោយមានដុងពីកំណើតឬ តាមការរយៈការរៀនសូត្រយ៉ាងណានោះទេ។ សមត្ថភាពប្រកបដោយគុណតម្លៃនឹងបង្កើតលទ្ធផលការងារបានល្អប្រសើរសម្រាប់ក្រុមហ៊ុនរបស់ខ្លួនទាំងមូល ដែលខ្លួនបានយល់យ៉ាងស៊ីជម្រៅថា អាចមានប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់ខ្លួនឯងតែម្នាក់នោះឡើយ។
៥) តម្កល់ទុកសុទិដ្ឋិនិយម វាយបំបាក់ភាពបរាជ័យ
ចរន្តសកលភាវូបនីយកម្មប្រៀបដូចជាផ្ទៃសមុទ្រ តែងអីមិនមានព្យុះភ្លៀងកើតឡើងជារឿងធម្មតា។ មហាសេដ្ឋីជាច្រើនអាចឆ្លងកាត់ដំណាក់កាលទាំងនោះបានដោយជោគជ័យ ពីព្រោះតែខ្លួនលើកតម្កល់ក្តីសង្ឃឹម និងសុទិដ្ឋិនិយមរបស់ខ្លួនប្រៀបដូចជាផ្ទាំងថ្មមិនខ្លាចខ្យល់។ ការប្រាសចេញពីភាពបរាជ័យ ហើយងើបដើរដោយភាពជឿជាក់ម្តងហើយម្តងទៀត នោះគឺជាអ្វីដែលធ្វើឲ្យបុគ្គលទាំងនោះមានអ្វីៗនៅក្នុងដៃរហូតមកដល់ពេលនេះ៕

0 comments:
Post a Comment