
"អ្នកធ្វើការរួមជាធីម អាចធ្វើកិច្ចការឲ្យសម្រេចជោគជ័យបាន
ជាច្រើនក្នុងខណៈដែលមនុស្សតែម្នាក់មិនអាចធ្វើកិច្ចការ
ទាំងនោះបានសម្រេច"
ហ្រ្វែងគ្លីន ដេឡាណូ រ៉ូសឺវេល - Franklin Delano Roosevelt
យើងអាចអធិប្បាយបានថា ធីមគឺជាក្រុមមនុស្សដែលត្រូវបានចាត់តាំងឡើងដើម្បីធ្វើការរួមគ្នា ឬក្រុមមនុស្សដែលធ្វើការ
ស្រដៀងៗគ្នា ឬក្រុមមនុស្សដែលស្ថិតនៅក្រោមអ្នកបង្គាប់បញ្ជាតែម្នាក់។ ប៉ុន្តែប្រភេទរបស់ធីមដែលអ្នកជាអ្នកដឹកនាំនោះ
មានភាពលើសពីសព្ទធីមដែលអធិប្បាយខាងលើនេះ។
ប្រភេទនៃ "ធីម"
ធីមមានភាពខុសប្លែកគ្នាទៅតាមគោលបំណង ឬតម្រូវការរបស់សមាជិកនៅក្នុងធីម ហើយប្រភេទនៃធីមមានភាព
ស្មុគស្មាញជាច្រើនទៀតដែលធីមមួយចំនួនត្រូវគេហៅថា «ធីម» តាមពិតវាមិនមែនជាធីមទេ ហើយមានធីមមួយចំនួនមាន
ឈ្មោះផ្សេង តែបែរជាពេលខ្លះដើរតួដូចធីមទៅវិញ។
ខាងក្រោមនេះជាគំរូនៃធីមផ្សេងៗដែលមាននៅក្នុងអង្គភាព ៖
- ធីមមុខងារ (Functional Team) ជាក្រុមមនុស្សតាមរចនាសម្ពន្ធដែលមានអ្នកបង្គាប់បញ្ជាតែម្នាក់ដោយមនុស្សធីមនេះអាចធ្វើការរួមគ្នាឬមិនរួមគ្នាក្នុង ការសម្រេចគោលដៅរបស់ធីមក៏បាន។ |
- ធីមឆ្លងមុខងារ (Cross-Functional Team) ជាក្រុមមនុស្សដែលរួមផ្សំដោយសមាជិកការងារជាច្រើនផ្នែកដែលឧទ្ទិសពេលវេលាការងារមួយផ្នែកដើម្បីធ្វើការងារ ឲ្យធីមនេះ និងចំណាយពេលមួយផ្នែកទៀតសម្រាប់ការទទួលខុសត្រូវតាមតួនាទីការងារផ្សេងៗ។ |
- ធីមខ្លា (Tiger Team) ជាក្រុមមនុស្សដែលមានជំនាញពិសេសក្នុងការឆ្លើយតបចំពោះបញ្ហាដោយផ្ទាល់ដែលរួមផ្សំដោយសមាជិកពីធីម ការងារផ្សេងទូទាំងអង្គភាព ដោយមនុស្សនៅក្នុងធីមនេះចំណាយពេលទាំងអស់ក្នុងការធ្វើការងាររបស់ធីម។ |
- ធីមពិសេស (Ad-hoc Team) ជាក្រុមមនុស្សដែលចាត់តាំងមួយរយៈដើម្បីដោះស្រាយបញ្ហាមួយចំនួន ឬដើម្បីរិះរកឱកាសថ្មីៗខាងពាណីជ្ជកម្ម។ |
- គណៈកម្មាធីការ (Committee) ជាមនុស្សដែលដំណើរការងារជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍនិងតាមដានមើលការខុសត្រូវគោលការណ៍នយោបាយ ឬបែបបទនែការប្រតិបត្តការណាមួយ។ |
យើងឃើញថា ធីមមុខងារ អាចគ្រាន់តែជាក្រុមមួយដែលមានការប្រជុំជារយៈៗ តែពុំមានទំនាក់ទំនងធ្វើការរួមគ្នាជាធីមទេ
ផ្ទុយទៅវិញធីមខ្លាឬធីមពិសេស ត្រូវនឹងនិយមន័យនៃធីមដែលមានស្នាដៃឆ្នើម (High Performance) ដោយមានកិច្ចការផ្សេងៗ
រួមគ្នានិងមានគោលដៅដូចគ្នា។
0 comments:
Post a Comment