Monday, June 29, 2015


ជោគ​ជ័យ​អាស្រ័យ​លើ​ខ្លួន​អ្នក​ជា​អ្នក​រៀបចំ​ផ្លូវ​ដើរ​សម្រាប់​ខ្លួនឯងប្រភព៖​ theyec
ការ​ចំណាយ​ពេល​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃៗ ការ​ខំប្រឹង​ធ្វើការ​ដោយ​មិន​គិត​ទៅ​ដល់​ការ​​​សម្រាក ពុំ​មែន​សុទ្ធ​តែ​នាំ​ឲ្យ​ចំណេញ​ពេល​វេលា ប្រាក់​ចំណូល និង​សុខភាព​​អ្នក​នោះ​ទេ។ វិធី​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «ការ​បំពេញ​ការងារ​ប្រកបដោយ​ភាព​ឆ្លាតវៃ» ជា​គន្លឹះ​ជួយ​សហគ្រិន ​ក៏​ដូច​ជា​អ្នក​ធ្វើ​ការងារ​ទាំង​អស់​ បំពេញ​ការងារ​បាន​ជោគជ័យ និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

កត្តា​ដ៏​សំខាន់​មួយ​ដែល​ពេល​ខ្លះ​លោក​អ្នក​មួយចំនួន​មើល​រំលង គឺ​ការ​សង្កត់​ធ្ងន់​លើ​ការ​ប្រើ​ខួរក្បាល​ឲ្យ​ឆ្លាត​វាងវៃ មិន​មែន​អាង​តែ​លើ​កម្លាំង​បាយ​ ឬ​ប្រឹង​ធ្វើ​ការ​តែ​មួយ​មុខ​នោះ​ទេ។ ការ​ទទួល​ដំណេក​គ្រប់​គ្រាន់​ ការ​ធ្វើ​លំហាត់​ប្រាណ​គ្រប់​គ្រាន់ ការ​លម្ហែ​អារម្មណ៍ សុទ្ធ​សឹង​ជា​កត្តា​សំខាន់។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ងាយៗ​ប្រាំ​យ៉ាង។

១-សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ៈ 

បើ​ធម្មជាតិ​តម្រូវ​ឲ្យ​ធ្វើ​ដូចម្តេច​ត្រូវ​ធ្វើ​តាម​វា ត្រូវ​បណ្ដោយ​ចិត្ត​ទៅ​តាម​តម្រូវ​ការ​នៃ​ជីវិត​ធម្មជាតិ​របស់​មនុស្ស។ ពាក្យ​ខ្មែរ​ថា «សន្សឹមៗ​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា»។ ពេល​ខ្លះ​យើង​គិត​ថា​ប្រឹង​ធ្វើការ​ក្រែង​ចំណេញ​ពេល តែ​វា​បែរជា​មិន​ចំណេញ​ ទៅ​ជា​ខាត​ទៅ​វិញ។ ឧទាហរណ៍ មនុស្ស​ម្នាក់​ខំ​ធ្វើការ​នោះ​ខំ លុះ​ដល់​ថ្ងៃ​មួយ ធ្លាក់​ខ្លួន​ឈឺ​គ្រឹប​ ត្រូវ​ចំណាយ​លុយ​ដែល​ខំ​រក​បាន​នោះ​ ឬ​មិន​ត្រឹម​ប៉ុណ្ណឹង​លក់​ផ្ទះ​លក់​សម្បែង​មើល​ខ្លួន​ថែម​ទៀត ហើយ​ខាត​ទាំង​ពេល​វេលា​រកស៊ី។

«ថយ​ក្រោយ​មួយ​ជំហាន ដើម្បី​ទៅ​មុខ​១០​ជំហាន» ត្រូវ​យក​ពេល​សម្រាក​ខ្លះ កុំ​បង្ខំ។ លោក​អ្នក​ត្រូវ​យក​ពេល​សម្រាក​ខ្លះ​ នឹង​អាច​បាន​ឋាមពល​កាយ និង​ឋាមពល​ចិត្ត​មក​វិញ ដែល​គេ​ហៅ​ថា «ស្ដារ​កាយពល»។ ត្រូវ​ចាំ​ថា កោសិកា​ខួរក្បាល តែ​កាលណា​ស្លាប់​ហើយ​មិន​ដុះ​ឡើង​វិញ​ដូច​កោសិកា​សរីរាង្គ​ដទៃ​ទៀត​ទេ ដូច​នេះ​លោក​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ខួរក្បាល។

២-គេង​មួយ​ស្របក់

វិធី​មួយ​ចំណោម​វិធី​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ជំរុញ​ឲ្យ​ខួរក្បាល​បំពេញ​មុខងារ​របស់​ខ្លួន​យ៉ាង​សកម្ម គឺ​លៃ​ពេល​ឲ្យ​ខួរក្បាល​សម្រាក​គ្រប់គ្រាន់។

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ការ «គេង​មួយ​ស្របក់» ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​ផ្នែក​ពុទ្ធិ ផ្នែក​គិត និង​ផ្នែក​ចងចាំ។ ជា​ពិសេស ចំពោះ​សិស្ស/និស្សិត​ដែល​កំពុង​សិក្សា ការ​គេង​មួយ​ស្របក់ ផ្ដល់​គុណ​តម្លៃ​សម្រាប់​ការ​សិក្សា ព្រោះ​វា​ធ្វើ​ឲ្យ​អារម្មណ៍​មូល​ ស្ដាប់​គ្រូ​ពន្យល់​ឆាប់​ចូល ហើយ​ក៏​មិន​ងាយ​ភ្លេច​ទៅ​វិញ​ដែរ។

ការ​គេង​មួយស្របក់​ជួយ​ធ្វើ​ឲ្យ​ខួរក្បាល​ប្រមូល​ការ​ចងចាំ​បាន​ល្អ។ គេ​បាន​ធ្វើ​​ពិសោធន៍​មួយ​នៅ​ក្នុង​ការ​ប្រឡង​។​ សិស្ស​ខ្លះ​គេង​មួយស្របក់​សិន​មុន​នឹង​ធ្វើ​លំហាត់​ប្រឡង រីឯ​សិស្ស​មួយ​ក្រុម​ទៀត​ខំ​ប្រឹង​ទន្ទេញ​មេរៀន អត់​គេង​ទេ។ លទ្ធផល​បង្ហាញ​ថា​សិស្ស​ដែល​គេង​​មួយ​ស្របក់​ មាន​សមត្ថភាព​ដោះស្រាយ​វិញ្ញាសា​ប្រឡង​បាន​ប្រសើរ​ជាង​សិស្ស​មិន​គេង។

៣-ចំណាយ​ពេល​ចូល​ក្នុង​ពិភព​ធម្មជាតិ ឧស្សាហ៍​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បរិស្ថាន​ធម្មជាតិ

គេ​គួរ​ចំណាយ​ពេល​ក្នុង​ពិភព​ធម្មជាតិ​ ដើម្បី​សម្រួល​ ឬ​ផ្លាស់​ប្ដូរ​បរិយាកាស​ និង​លម្ហែ​ចិត្ត។ សាក​ស្រមៃ​ថា​ប្រសិន​បើ​លោក​អ្នក​ដើរ​នៅ​លើ​ដង​ផ្លូវ​នៅ​តំបន់​ទីប្រជុំជន​ ធៀប​នឹង​ដើរ​នៅ​ក្នុង​សួន​ច្បារ​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់​សម្រាប់​ការ​សង់ទីម៉ង់។

ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ដើរ​នៅ​តាម​ផ្លូវ​អ៊ូអរ ខួរក្បាល​នៅ​តែ​មិន​បាន​សម្រាក​ដដែល ព្រោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លាច​រថយន្ត​បុក​ខ្លាច​ម៉ូតូ​បុក​ខ្លាច​ចោរ​ឆក់​កាបូប។ល។ ផ្ទុយទៅវិញ ប្រសិន​បើ​លោក​អ្នក​ដើរ​នៅ​ក្នុង​សួន​ឬ​ឧទ្យាន​ លោក​អ្នក​នឹង​ទទួល​អារម្មណ៍​ថា​បាន​ល្ហែល្ហើយ​ចិត្ត។

ចំពោះ​សិស្ស​ សិស្ស​មាន​អារម្មណ៍​ជាប់លាប់​នឹង​ការ​សិក្សា​រៀន​សូត្រ​ពេល​បាន​ស្ថិត​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ ជាជាង​នៅ​តែ​ក្នុង​ថ្នាក់រៀន​តែ​មួយ​មុខ។

៤-កុំ​នៅ​ស្មុគ​មួយ​កន្លែង

លោក​អ្នក​អាច​យក​កិច្ច​ការ​ទៅ​ធ្វើនៅហាង​លក់​របស់​ហូបចុក ដូច​ជា​ស្តាម៉ាត ហាង​កាហ្វេ កន្លែងធ្វើការ​។ល។ គឺ​រក​វិធី​ធ្វើ​យ៉ាង​ដូចម្ដេច​ឲ្យ​តែ​អាច​បញ្ចប់​កិច្ច​ការ​បាន។

បើ​លោក​អ្នក​ធ្វើការ​មួយ​កន្លែង ចូរ​បំបែក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ជា​ចម្រៀកៗ ហើយ​ខ័ណ្ឌ​វា​ជា​កង់ៗ​ដើម្បី​ងាយ​ស្រួល​បញ្ចប់​។ ពេល​បញ្ចប់​មួយ​គន្លាក់​ហើយ លោក​អ្នក​អាច​សម្រាក​មួយ​ភ្លែត​សិន​សឹម​បន្ត​ទៅ​កិច្ច​ការ​មួយទៀត។

៥-បើក​អ៊ីមែល​មើល​ពី​ព្រលឹម

ប្រសិន​បើ​លោក​អ្នក​ធ្វើការ​នៅ​ក្នុង​ក្រុម​ការងារ​ដែល​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ លោក​អ្នក​នឹង​ដឹង​ថា​តើ​វា​ប្លែក​គ្នា​យ៉ាង​ដូចម្ដេច​ខ្លះ​ពេល​ក្នុង​ក្រុម​ការ​ងារ​ជាមួយគ្នា​ បុគ្គលិក​ខ្លះ​នៅ​ប្រចាំ​ការ បុគ្គលិក​ខ្លះ​គេង។ ពិសេស​ពេល​លោក​អ្នក​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​មិត្ត​រួម​ការងារ​ សំខាន់​លោក​អ្នក​គួរ​ពិនិត្យ​មុន​នឹង​ផ្ដើម​ធ្វើ​ការងារ​ ដើម្បី​ឲ្យ​ច្បាស់​ថា​លោក​អ្នក​កំពុង​ស្ថិត​នៅ​លើ​គេហទំព័រ​តែមួយ​ដូច​អ្នក​រួម​ក្រុម។

លោក​អ្នក​គួរ​ឆែក​អ៊ីមែល​សិន​មុន​នឹង​ចាប់​ផ្ដើម​ការ​ងារ​ដទៃ​ទៀត​នៅ​ពេល​ព្រឹក ធ្វើ​ដូចនេះ​នឹង​មាន​ប្រយោជន៍។ អ្នក​ខ្លះ​មាន​ទម្លាប់​ពិនិត្យ​មើល​ចរន្ត​ការងារ​របស់​ខ្លួន​ទាល់​តែ​យប់​ជ្រៅ​ឯណោះ​​ ពេល​ហ្នឹង គេ​ចូល​គេង​អស់​ហើយ។ ​អ្នក​ខ្លះ​ច្រើន​ភ្ញាក់​ពី​គេង​ហើយ​ឆែក​មើល​អ៊ីមែល តើ​មាន​អ្វី​ខ្លះ​ប្រែប្រួល និង​ឆែក​មើល​តើ​អតិថិជន គេ​មាន​មតិ​អ្វី​ខ្លះ?

0 comments:

Post a Comment