ការបរាជ័យក្នុងការធ្វើអាជីវកម្ម គឺប្រាកដណាស់ដែលថា អាជីវកម្មនោះនៅមានចំណុចខ្វះចន្លោះច្រើនដែលត្រូវពិនិត្យឲ្យបានល្អិតល្អន់ ដើម្បីដំណើរការឡើងវិញប្រកបដោយភាពជោគជ័យ។ មានមនុស្សចំនួន ៦នាក់ដែលអ្នកបង្កើតអាជីវកម្មត្រូវគិតមុនគេដើម្បីឱ្យអាជីវកម្មដំណើរការប្រកបដោយជោគជ័យ។
ឆ្លើយតបទៅនឹងចំណុចនេះ សូមពិនិត្យមើលលក្ខណៈសម្បត្តិនៃបុគ្គលសំខាន់ៗទាំង ៦នាក់ខាងក្រោម៖
១) មនុស្សមានទេពកោសល្យផ្នែកបច្ចេកវិទ្យា
មនុស្សមានទេពកោសល្យលើចំណេះដឹងបច្ចេកទេស ជាបុគ្គលសំខាន់មួយដែលគេមើលឃើញថា មានសមត្ថភាពអាចដឹកនាំក្រុមឲ្យឈានឆ្ពោះទៅរកភាពជោគជ័យបាន ត្បិតអីបុគ្គលប្រភេទនេះអាចលើកយករបៀបវារៈនៃបច្ចេកទេសផ្សេងៗជាគន្លឹះក្នុងពេលដំណើរការអាជីវកម្ម។

២) អ្នកដឹកនាំ
សហគ្រាស ឬ ក្រុមហ៊ុនត្រូវតែមានបុគ្គលម្នាក់ដឹកនាំដែលហៅថាប្រធាន ឬក៏នាយកប្រតិបត្តិ (CEO)។ មនុស្សជាច្រើននាក់ដែលមានសមត្ថភាពស្មើៗគ្នា និងទស្សនខុសគ្នា វាមិនមែនជាសញ្ញាណល្អសម្រាប់ធ្វើអាជីវកម្មរបស់អ្នកនោះឡើយ។ គំនិតរបស់ CEO ក៏មិនប្រាកដថាត្រូវគ្រប់ពេលនោះដែរ ប៉ុន្តែភាពជាមេដឹកនាំ យ៉ាងហោចណាស់អាចដឹកនាំមនុស្សក្រោមបង្គាប់ឆ្ពោះទៅរកគោលដៅតែមួយបាន។
៣) អ្នកមានបទពិសោធន៍ក្នុងវិស័យអាជីវកម្ម
បុគ្គលដែលបានប្រឡូកក្នុងវិស័យអាជីវកម្ម ឧស្សាហកម្ម ជំនួញ សហគ្រាសយូរឆ្នាំ គឺជាមនុស្សដ៏មានតម្លៃ និងចាំបាច់ដើម្បីស្ដារមុខមាត់អាជីវកម្មរបស់អ្នក។ មនុស្សប្រភេទនេះមិនត្រឹមតែអាចទទួលយកអ្វីដែលថ្មីប៉ុណ្ណោះទេ គេថែមទាំងមានបទពិសោធន៍ជ្រៅជ្រះអាចយល់ពីអ្វីដែលជាគន្លឹះនៃតម្រូវការជាក់លាក់នៅក្នុងអាជីវកម្ម។

៤) អ្នកផ្ដល់សេវាកម្មមានបទពិសោធន៍
អ្នកផ្ដល់សេវាកម្មពោរពេញដោយបទពិសោធន៍ មានសមត្ថភាពយល់ដឹងខ្ពស់ពីជំនាញនៃការទំនាក់ទំនងទៅកាន់អតិថិជនថាតើ គេគួរតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពដើម្បីផ្ដល់សេវាកម្មមិនផ្ទាល់ ឬ ផ្ដល់សេវាកម្មផ្ទាល់ទៅអតិថិជន? គេដឹងថា ពេលខ្លះលុយមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺគុណតម្លៃដែលផ្ដល់ជូនដល់អតិថិជន។

៥) Superstar របស់ក្រុមហ៊ុន
Superstar នៅត្រង់នេះមានន័យថា ជាបុគ្គលសំខាន់ជាងគេដែលមានទេពកោសល្យជួយឲ្យក្រុមហ៊ុនរបស់អ្នកអាចបាញ់ឆ្ពោះទៅរកភាពជោគជ័យតាមរយៈការបង្កើតយុទ្ធសាស្ត្រ និងពង្រីកទំនាក់ទំនងក្រុមហ៊ុនទៅកាន់ទីផ្សារខាងក្រៅ។ បុគ្គលប្រភេទនេះ អាចជានាយកប្រតិបត្តិ ឬ មនុស្សផ្សេងទៀតដែលឈរយ៉ាងរឹងមាំនៅពីក្រោយការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។
៦) អ្នកជំនាញហិរញ្ញវត្ថុ
បុគ្គលដែលមានជំនាញ ឬបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ នឹងដឹងពីយុទ្ធសាស្ត្រគ្រប់គ្រងលើការចំណាយ និងចំណូលរបស់ក្រុមហ៊ុនបាន។ បើគ្មានសមត្ថភាពគ្រប់គ្រាន់ជួយបុគ្គលប្រភេទនេះបានទេ អ្នកអាចសាកល្បងសម្លឹងមើលបុគ្គលផ្សេងៗទៀតទាំង៥ខាងលើថាតើអាចមាននរណាម្នាក់ចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ៕

0 comments:
Post a Comment